(មានវីដេអូ)​ អបអរសាទរ! ទីបំផុតរកឃើញ ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី១ ហើយ គឺបានទៅលើ ចាន់ សុបញ្ញា

53

នៅសល់តែ បេក្ខជន៤រូបប៉ុណ្ណោះ ដែលបានចូលមក ធ្វើការប្រកួត ដើម្បី នឹងក្លាយជាម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ នារាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដែលមានបេក្ខជនដូចជា ចាន់ កូម៉ែន, គង់ ចំរើន, ចាន់ សុបញ្ញា និងបេក្ខជនម្នាក់ទៀត សុំ សុវណ្ណារ៉ាក់។

ក្នុងចំណោមអ្នកទាំង៤ មានបេក្ខជន ម្នាក់ឈ្មោះ ចាន់ សុបញ្ញា បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “ទុកឱកាសឲ្យបងខ្លះបានទេ?” និងបទ “អត់ខ្វល់សំខាន់អូនស្អាត” មកធ្វើការប្រកួត។ ជាលទ្ធផលចុងក្រោយ ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី១ គឺបានទៅលើ ចាន់ សុបញ្ញា ហើយក៏បានធ្វើឲ្យម្ចាស់ពានរូបនេះ រំភើបឡើងស្រក់ទឹកភ្នែកផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕