ញាក់សាច់កឺកឺ!! ឆេះសណ្ឋាគារចិនមួយកន្លែង ​នៅក្រុងព្រះសីហនុ រកឃើញគ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម

122

ក្រុងព្រះសីហនុ- សមត្ថកិច្ចបានិយាយឲ្យដឹងថា កាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយ នៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហ បន្ទាប់មកសមត្ថកិច្ច ចុះ ចេញអន្តរាគមន៍ជួយពន្លត់ សមត្ថកិច្ច ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់ ប្រមាណជា២០គីឡូក្រាម។

ប្រភពដដែលបន្តថា សណ្ឋាគារ ដែលត្រូវភ្លើងឆេះ ហើយរកឃើញ គ្រឿងញៀននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅអោយជនជាតិចិន ប្រកបរបរកស៊ី មិនដឹងថាជាទីតាំងស្តុក លាក់ទុកគ្រឿងញៀននោះឡើយ ។ ភ្លាមៗមានជនជាតិចិន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនិងឃាត់ខ្លួននាំយកមកសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមរំលឹកថា សមត្ថកិច្ចប្រាប់ថាកាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយ នៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ បន្ទាប់មកសមត្ថកិច្ចក៏ចេញអន្តរាគមន៍ជួយពន្លត់ រួចក៏ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម ដែលតាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។