វាសនាមនុស្សមើលមិនឃើញមែន!! ចាន់ សុបញ្ញា ពីជីវិតក្មេងវត្តដ៏កំសត់ ក្លាយទៅជាម្ចាស់ពានរង្វាន់ X Factor Cambodia នៅរដូវកាលទី១ (មានវីដេអូ)

97

ម្ចាស់ពានX Factor Cambodia រដូវកាលទី១ បេក្ខជនចាន់ សុបញ្ញា ដែលមានជីវិតយ៉ាងកំសត់ ហើយក៏ជាក្មេងប្រុសម្នាក់ ដែលរស់នៅក្នុងវត្តអារាម ដោយមានលោកបងជាអ្នកផ្គត់ផ្គង់ លើជីវភាពប្រចាំថ្ងៃ របស់ប្អូនប្រុស។ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បេក្ខជន ចាន់ សុបញ្ញា បានទទួលពានរង្វាន់ X Factor Cambodia នៅរដូវកាលទី១នេះ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនចំនួន៤រូប រួមមានចាន់ សុបញ្ញា អាយុ១៤ឆ្នាំមកពីខេត្តកំពង់ចាម, គង់ ចំរើន អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប និងសំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំមកពីខេត្តកំពត ដែលអ្នកទាំងបួននាក់មកពីទីកន្លែងផ្សេងៗគ្នាៗ ហើយទៅបំផុតប្អូនប្រុសចាន់ សុបញ្ញា ក៏ទទួលបានពានរង្វាន់។

តាមរយៈសារបោះឆ្នោតរបស់បងប្អូនទូទាំងប្រទេសនេះ ម្ចាស់ពាន ប្អូនប្រុស ចាន់ សុបញ្ញា ក្លាយទៅជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១នេះ ដោយទទួលបាននូវទឹកប្រាក់ចំនួន១០០លានរៀល និងរង្វាន់ផ្សេងៗទៀត។ ក្នុងកម្មវិធីនេះមានការប្រគល់ពានដោយផ្ទាល់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការចូលរួមពីឯកឧត្តមខៀវ កាញ៉ារីទ្ធ និងលោកជំទាវ រួមទាំងលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង៕