សូមប្រុងប្រយ័ត្ន​! អ្នកនាង អេន ជី​ បង្ហាញមុខនារីជនឆបោកនឹងបានអោយបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបុគ្គលម្នាក់នេះ….

51

តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី ក្រោយពីរៀបការសាងសុភមង្គល ជាមួយស្វាមីជាទីស្រលាញ់រួចមក ឃើញថាជីវិតរបស់នាងកាន់តែមានក្តីសុខ និងកាន់តែមានភាពហាយសូរ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ម្យ៉ាងវិញទៀត បន្ទាប់ពីបានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមក ឃើញថាតារាស្រីរូបនេះបានខិតខំរកស៊ីទាំងថ្ងៃ និងយប់ រហូតទទួលបានឡានស៊េរីទំនើប ឬផ្ទះជាច្រើនកន្លែង មិនត្រឹមតែប៉ុណ្ណោះជីវិតរបស់នាង ក៏ត្រូវបានមហាជនជាច្រើនសរសើរ គ្រប់គ្នាតែម្តង។

ដោយឡែកនៅមុននេះបន្តិចអ្នកនាង អេន ជី បានធ្វេីការបង្ហោះនៅក្នុងគណនីហ្វេសបុកផេករបស់ខ្លួនទាក់ទងទៅនឹងស្រ្តីម្នាក់ដែលគេអះអាងថាជាជនឆបោកខណះជននេះបានយកលុយមួយចំនួនរបស់អ្នកនាងអេនជីរត់គេចខ្លួននឹងបានបោកប្រាស់អ្នកដទៃថែមទៀតផង៕ ជាមួយគ្នានេះដែរអ្នកនាងអេនជីបានបង្ហោះសារបញ្ជាក់ថា:

(ថ្ងៃនេះនាងខ្ញុំសុំបង្ហាញមុខជនឆបោកម្នាក់ដើម្បីបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នចំពោះបុគ្គលម្នាក់នេះបុគ្គលម្នាក់នេះពូកែប្រឌិតរឿងធ្វើឲ្យនាងខ្ញុំអាណិតនិងទុកចិត្តរួចក៏បានយកលុយនាងខ្ញុំមួយចំនួនរត់គេចខ្លួនបាត់នាងខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនដែលមានការសហការធ្វើមុខជំនួញអ្វីជាមួយជនឆបោកម្នាក់នេះទេ ព្រោះជននេះតែងតែប្រើឈ្មោះនាងខ្ញុំដើម្បីដើរខ្ចីលុយហ្នឹងបោកលុយអ្នកដទៃជាច្រើន ដោយលើកហេតុផលថាចូលហ៊ុនរកស៊ីជាមួយនាងខ្ញុំជនឆបោក លីសុភារី ត្រូវចូលខ្លួនមកដោះស្រាយជាបន្ទាន់)