អញ្ចឹងតើបានបាត់ម៉ូតូរកមិនឃើញសោះ ដោយសារមានកន្លែងចាំទទួលផលចោរកម្មនេះសោះ រកឃើញម៉ូតូកាប់សាច់មិនចេះតិច

106

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបករណី ចោរកម្ម និងទទួលផល និងឆែកឆេរផ្ទះជនសង្ស័យ ឃាត់ខ្លួនជនសង្សយ័បានចំនួន៤នាក់នៅចំណុចផ្ទះជនសង្សយ័ឈ្មោះកង ទី ភេទប្រុសនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ជនសង្សយ័ទាំង០៤នាក់មានឈ្មោះដូចខាងក្រោម:

១. ឈ្មោះ កង ទី ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិត្រើងឃុំម្កាក់ស្រុកអង្គស្នួល
២. ឈ្មោះ អាត លាភ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ភ្នំពេញ
៣. ឈ្មោះវុទ្ធី ដាវីតភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ
៤. ឈ្មោះចាន់ សុខលី ហៅជយ័ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ដោយមានបទបទបញ្ជាពីឯកឧត្តមស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងទទួលជំនាញ ដោយមានការសម្របសម្រួលឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កណ្តាល និងមានការចូលរួមពីសមត្ថកិច្ចនគរបាលខេត្តនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាឃុំម្កាក់ លោកនាយប៉ុស្តិ៍ម្កាក់លោកមេភូមិរំដេញ និងនៅចំពោះមុខជនសង្សយ័ ប្រពន្ធជនសង្សយ័ សមត្ថកិច្ចយើងបានឆែកឆេរផ្ទះជនសង្សយ័ រកឃើញមានវត្ថុតាងដកហូតដូចខាងក្រោម :

– ម៉ូតូ ០៧គ្រឿង សង់៣គ្រឿង កុប១គ្រឿង និច១គ្រឿង សង់កូរ៉េ១គ្រឿង យ៉ាវម៉ាហា១គ្រឿង តួម៉ូតូចំនួន៦គ្រឿង ផ្លាកលេខម៉ូតូចំនួន៥គ្រឿង គ្រឿងស្ពាន់១ឡាំង ទូរសព្វ័០៧គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ ថ្នាំញៀនចំនួន៥កញ្ចប់មធ្យម និងសម្ភារៈសំរាប់ជក់មួយចំនួន ទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានប្រគល់ជូនអធិការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

ប្រភព khmernote