ស្របពេលដែលអាពាពិពាហ៏របស់អ្នកនាង ធី សុវណ្ណាថា នឹង លោក ផែ សុវណ្ណារិទ្ធ ជិតដល់ថ្ងៃរៀបអាពាពិពាហ៏ ស្រាប់តែមានទូរសព្ទ័មួយដែលបានទាក់ទងមកលោកប្រធានសមាគមន៏សិល្បះ លោក ហេង ឡុង អះអាងថាខ្លួនជា គូរស្នេហ៏របស់លោក ផែ សុវណ្ណារិទ្ធ ដែលត្រូវជាស្វាមី របស់អ្នកនាងធី សុវណ្ណាថា។
បន្ទាប់មកតាមរយះគណនីហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថា ក៏បានបង្ហោះថាផ្ញើរទៅកាន់លោកហេង ឡូងថា សារព្រមានខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោងបង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការបេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុងករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍…
មកទល់ពេលនេះ លោកហេងឡុងក៏បានបង្ហាញមុខមាត់របស់នារីម្នាក់នោះ ដែលមានឈ្មោះថា ចរិយា ដែលធ្លាប់ប្រលោងក្នុងសិល្បះប្រហែលជាជិត9ឆ្នាំមកហើយ។ តាមរយះគណនីហ្វេសប៊ុកផ្ទាល់របស់លោកហេងឡុងបានបង្ហោះវីឌីអូកិច្ចសម្ភាសន៏ នឹង សារថា: សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន។
ប៉ុន្តែមុននេះបន្តិចស្រាប់តែអ្នកនាងធី សុវណ្ណាថាបានបោះសម្តីទៅលោកហេងឡុងថា(បង្ហាញរូប៣សន្លឹក
ហេីយស្រែកយំសោក និយាយថា ទាក់ទងប្តីខ្ញុំ១០ឆ្នាំ
សូមបងប្អូន ជួយរកព័ត៌មាន និងអត្តសញ្ញាណនាងនេះ
ផ្ញេីជូននាងខ្ញុំផង នាងនឹងមិនរួចខ្លួនទេ)