អាជ្ញាធថៃប្រទះឃើញសាកសព ពលករខ្មែរ ម្នាក់ស្លាប់អណ្ដែតនៅក្នុងសមុទ្រ
ខេត្តត្រាត,ប្រទេសថៃ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចប៉ូលិសជេីងទឹកខេត្តត្រាត ប្រទេសថៃ បានអោយដឹងថា នៅវេលាម៉ោង ០៤:៣០នាទីល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជេីងទឹក សហការជាមួយភ្នាក់ងារសង្គ្រោះខេត្តត្រាត បានដឹកនាំកម្លាំងចុះទៅ ពិនិត្យសាកសពបុរសម្នាក់ អណ្ដែតទឹក នៅម្ដុំសមុទ្រកោះគូត ស្រុកខ្លងយ៉ៃ ខេត្តត្រាត តាមការកោសល្យវិច័យ របស់សមត្ថកិច្ចថៃ បានឲ្យដឹងថា សាកសព មានឈ្មោះ យ៉េន យ៉ត (Yien Yot ) ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាពលករធ្វេីការនៅទូកនេសាទបន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ បច្បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនយកនៅរក្សាទុកនៅមន្ទីរពេទ្យ និងកំពុងទំនាក់ទំនងទៅថៅកែ អោយស្វែងរកសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពថៃ