ធ្វើបែបនេះបានតឹ្រមតែ១ខែ អាចស្រកជាង១០គីឡូហើយ អស់ខ្លាញ់ក្បាលពោះទៀត!

154

នៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនមិនថាមនុស្សប្រុស ឬមនុស្សស្រី បានជួបប្រទះបញ្ហាឡើងទម្ងន់ ដុះក្បាលពោះ ហើយពួកគាត់ត្រូវខំព្យាយាមតមអាហារ ធ្វើការហាត់ប្រាណ ឬមួយចំនួនបានប្រើថ្នាំសម្រករាង ដើម្បីទទួលរាងស្អាតឡើងវិញ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាដូចនេះ អ្នកអាចសាកល្បងប្រើឱសថធម្មជាតិ មួយនេះ ដែលមានតំលៃថោក តែមានប្រសិទ្ធភាពខ្ពស់ ហើយនេះមិនបណ្តាលឲ្យខូចសុខភាពឡើយ។

គ្រឿងផ្សំ៖
គ្រាប់ជី ១ស្លាបព្រាបាយ

ទឹកក្រូចឆ្មា ១ផ្លែ

ទឹក ២០០មីលីលីត្រ

ទឹកឃ្មុំ ១ស្លាបព្រាបាយ

របៀបធ្វើ៖
ត្រាំគ្រាប់ជី ឲ្យបាន១ម៉ោង បន្ទាប់មកបន្ទាប់មកស្រង់វាចេញ
យកវាទៅលាយជាមួយគ្រឿងផ្សំខាងលើទាំងអស់
រួចក្រឡុកវាឲ្យទៅជាល្បាយតែមួយ ហើយទទួលទានជារៀងរាល់ព្រឹក។

ប្រសិនបើអ្នកអាចអនុវត្តវិធីបានរយ:ពេល ១ខែ លោកអ្នកនឹងស្រកក្បាលពោះដូចបំណង។ លើសពីនេះទៅទៀតឱសថធម្មជាតិ គ្រាប់ជី និងក្រូចឆ្មានេះ អាចជួយបង្ការការឆ្លងជំងឺផ្តាសាយ ការកើនឡើងជាតិខ្លាញ់ និងការសំអាតរាងកាយបានយ៉ាងខ្លាំងពូកែ ប្រសិនបើអ្នកអាចទទួលទានវាជារៀងរាល់ថ្ងៃ៕