(មានវីដេអូ) ចាន់ សុបញ្ញា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោកមាស រិទ្ធី ក្រោយពីទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី X Factor Cambodia

44

ប្រពៃណាស់!!! បេក្ខជន ចាន់ សុបញ្ញា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក មាស រិទ្ធី ក្រោយពីទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី X Factor Cambodia ថែមទាំងច្រៀងគោក ពិរោះឡើងព្រឺសម្បុរទៀតផង(មានវីដេអូ)កាលពីរាត្រីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី១ បានរកឃើញនូវម្ចាស់ពានរង្វាន់ហើយ គឺកុមារា ចាន់ សុបញ្ញា ដែលជាកូនក្រុមរបស់ កញ្ញា។ ក្រោយពីទទួលបាននូវជ័យជំនះមួយនេះ ចាន់ សុបញ្ញា ពិតជាមានសេចក្តីរីករាយខ្លាំងណាស់ ហើយក៏នឹកស្មានមិនដល់ផងដែរ

ដែលប្អូនអាចធ្វើបាន។អ្វីដែលកាន់តែពិសេសនោះ នារាត្រីដ៏ពិសេសនេះដែរ ក៏មានវត្តមានអញ្ជើញផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលរួមពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមទាំងអភិបាល នៃគណៈអភិបានរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ផងដែរ ដែលធ្វើឲ្យកម្មវិធីទាំងមូលមានការកក្រើកតែម្តង។យ៉ាងណាមិញ នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ នៅសល់បេក្ខជនចំនួន៤រូប ដែលរួមមានដូចជា បេក្ខជន ចាន់ កូម៉ែន, បេក្ខជន ចាន់ សុបញ្ញា, បេក្ខជន គង់ ចំរើន និងបេក្ខជន សំ សុ វណ្ណារ៉ាក់ បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងប្រទេស

ដោយការបកស្រាយបទចម្រៀងម្នាក់ៗចំនួន២បទ បែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។ដោយឡែកកាលពីព្រឹកមិញ កម្មវិធីហង្សមាសព័ត៌មានពេលព្រឹករបស់លោក មាស ឬទ្ធី ក្នុងស្ថានីយទូរទស្សន៍ រស្មីហង្សមាស ក៏បានអញ្ចើញនូវម្ចាស់ជ័យលាភី កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី១ កុមារា ចាន់ សុបញ្ញា មកធ្វើការសម្ភាសន៍ទាក់ទងនិងការទទួលបាននូវជ័យលាភីនេះផងដែរ។ក្នុងការផ្តល់កិច្ចសម្ភាសន៍ កុមារា ចាន់ សុបញ្ញា បានសម្តែងនូវអារម្មណ៍រំភើបរីករាយក្រៃលែង ដោយបានក្លាយខ្លួនជាម្ចាស់លាភី និងបានបកស្រាយបទចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកដែលកំពុងតែទស្សនាការ Live នេះ មានការកោតសរសើរជាខ្លាំង បើទោះ បញ្ញា ច្រៀងអត់ភ្លេងក៏ដោយ។

 

 

 

 

 

 

 

 

ទស្សនាវីដេអូទាំងអស់គ្នា៖