(មានវីដេអូ) ជួយស៊ែរយកបុណ្យទៅ! កុដិព្រះសង្ឃយ៉ាងហោច២ខ្នងត្រូវបានឆេះគ្មានសល់ ពេលនេះព្រះតេជគុណបានត្រឹមតែអំពាវនាវដល់ពុទ្ធបរិស័ទ ឬសប្បុរជនឲ្យជួយ

9

ខេត្តក្រចេះ៖ កុដិព្រះសង្ឃយ៉ាងហោច២ខ្នង ក្នុងវត្តអូរព្រះ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបានឆាបឆេះដោយអគ្គីភ័យកាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១ បណ្តាលអោយខូចខាតសម្ភារប្រើប្រាស់និងបច្ច័យមួយចំនួន។ គ្រោះអគ្គីភ័យនេះ ត្រូវបាននគរបាលមូលដ្ឋានរាយការណ៍ថា អាចផ្តើមដោយសារទុស្សេចរន្តអគ្គីសនី និងឆេះរាលដល់ប៊ីដុងប្រងម៉ាស៊ូតដែលទុកនៅក្នុងកុដិ។

ទោះជាយ៉ាងណា ហេតុកាណ៍នេះមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយគ្រាន់តែមានកុដិចំនួន២ខ្នង ធ្វើអំពីឈើប្រកដែក ព្រមទាំងសម្ភារសម្រាប់ប្រើក្នុងវត្តមួយចំនួនធំទៀត ត្រូវបានឆេះខ្ទេច។ ក្នុងនោះផងដែលព្រះសង្ឃគួងដែលរងគ្រោះ កំពុងតែត្រូវការ អំពាវនាវរកជំនួយពី ពុទ្ធបរិស័ទ ឬ សប្បុរជន ដោយសារតែពេលនេះគ្មានកន្លែងសម្រាប់សឹង សល់តែស្បង់ជីពរនៅជាប់ខ្លួន សូមបញ្ជាក់ថាព្រះសង្ឃរងគ្រោះស្ថិតនៅ ក្នុងវត្តអូរព្រះ ស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕

 

 

 

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ/ បណ្តាញព័ត៌មានថ្មី  / khmernote