ថ្មីចេស!! ថៃ ឆ្នៃប្រទីបធ្វើពីទឹកកក ដើម្បីកាត់បន្ថយកាកសំណល់ ការពារបរិស្ថាន

29

ថៃ៖ ស្របពេលដែលពិធីបុណ្យ បណ្តែតគោមភ្លើង និងប្រទីប Loy Kratong ប្រទេសថៃ កៀកចូលម​កដល់ ខេត្តនីមួយៗទូទាំងប្រទេសថៃ ហាក់មមាញឹកជាខ្លាំងក្នុងការរៀបចំពិធីបុណ្យផ្សេងៗព្រមទាំងតុបតែងលម្អ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ពីការបណ្តែតប្រទីបផងដែរ។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យបណ្តែតគោមភ្លើង និងប្រទីបនេះចប់ គេសង្កេតឃើញកាកសំណល់ ដែលបន្សល់ពីប្រទីបមានយ៉ាងច្រើនពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។

ដោយមើលឃើញពីបញ្ហាមួយនេះ កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ មានការបំផុសគំនិតថ្មីមួយ គឺធ្វើប្រទីបពីទឹកកក ដោយយកទឹកទៅក្លាសេឲ្យកក ដោយមានរំលេចជាមួយផ្កាស្រស់ ទាន និងធូប ទើបយកទៅបណ្តែត។ គំនិតច្នៃប្រឌិតថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះវាអាចជួយកាត់បន្ថយកាកសំណល់ប្រទីប ដែលធ្វើពីដើមចេក ដែលមិនប៉ះពាល់ដល់បរិស្ថានឡើយ។ យល់យ៉ាងណាដែរចំពោះគំនិតមួយនេះ?

 

 

 

 

 

 

 

 

 

 

ប្រភព៖ Khmer Note