(មានវីដេអូ) សូមប្រុងប្រយត្ន័!! ចោរស្រីដៃឆើត២នាក់ លួចដាក់ថ្នាំនារីកម្មករយកខ្សែកមាស៣ជី ទាំងគ្នាកំពុងមានផ្ទៃពោះជិតគ្រប់ខែ

យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសការលួច ឆក់ និងបន្លំយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិរបស់ពួកគាត់។ ជាក់ស្តែងណាស់ថ្មីៗនេះមានករណីចោរស្រី២នាក់ បានប្រើល្បិចដាក់ថ្នាំលើនារីកម្មកររោងចក្រ យកខ្សែកមាសអស់៣ជី អ្វីដែលគួរឲ្យអាណិតនោះស្ត្រីរងគ្រោះក៏កំពុងតែមានទម្ងន់ជិតគ្រប់ខែ។

យោងតាមវីដេអូគេសង្កេតឃើញនារីរងគ្រោះ (ពាក់ខោអាវកំប្លេពណ៌លឿង) ត្រូវបានបានចោរស្រីដៃឆើត២នាក់​ ម្នាក់ពាក់ខោអាវកំប្លេពណ៌ទឹកសមុទ្រ និងម្នាក់ទៀតឈុតពណ៌ទឹកក្រូច បានបន្លំដាក់ថ្នាំ និងនាំជនរងគ្រោះដើរចេញពីផ្សារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨និង៤៧នាទីព្រឹក នៅក្នុងផ្សារវិនម៉ីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chhen Sina បានសរសេររៀបរាប់ថា៖ ” បងប្អូនមើលមុខមីចោរហារយដាក់ថ្នាំយកខ្សែកមាសអស់៣ជី ពីនារីកម្មកររោងចក្រហើយគាត់មានទំងន់ជិតគ្រប់ខែទៀត 03/11/2019/វេលា8និង47ព្រឹក ស្ថិតនៅក្នុងផ្សារវិនម៉ីង”៕

 

 

 

 

សូមមើលវីដេអូនៅខាងក្រោម៖