រឿងទាំង 7 យ៉ាងដែលម្តាយលាក់ទុកក្នុងចិត្តមិនដែលនិយាយប្រាប់កូនឡើយ អានចប់ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន!

45

ចង់អោយអ្នកអានអត្ថបទនេះមែនទែន។ នៅពេលដែលបានអានចប់ហើយសូមកុំភ្លេចប្រាប់ម្តាយថា កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់។
ខាងក្រោមនេះជារឿងទាំង 7 យ៉ាងដែលម្តាយស្ទើរគ្រប់រូបមិនដែលប្រាប់កូនឡើយ៖

អ្នកធ្វើអោយគាត់យំ៖ ម្តាយស្រក់ទឹកភ្នែកដោយក្តីរំភើបពេលដែលបានដឹងថាម្តាយចាប់ផ្តើមមានផ្ទៃពោះ។ ម្តាយយំពេលមិនដឹងថាតើកូនកើតមកមានអាវៈយវៈដូចគេឯងឬយ៉ាងណា។ ម្តាយយំពេលមិនប្រាកដថាតើកូនកើតមកមានសុខភាពល្អដែរទេ ។ ម្តាយយំពេលឃើញមុខកូនចេញពីផ្ទៃជាលើកដំបូង។ ម្តាយយំពេលដែលបានអោបកូនក្នុងដើមទ្រូងដ៏កក់ក្តៅជាលើកដំបូង។ ម្តាយយំនៅពេលដែលឃើញកូនយំ។ ម្តាយយំពេលបានលឺកូនចេះនិយាយហៅថាម៉ែ។

ម៉ែឃ្លាន៖ ក្នុងអំឡុងពេលពពោះកូនជាង 9 ខែមកម្តាយនឿយហត់ណាស់ទៅហើយ តែម៉ាក់មិនដែលនិយាយត្អូញឡើយ។នៅពេលដែលម៉ែកំពុងតែហាមាត់រៀបនឹងចុកនំស្រាប់តែនឹកឃើញដល់កូន ដែលបានធ្វើអោយម៉ែចិត្តមិនដាច់ទាល់តែសោះដោយលេបវាម្នាក់ឯង។នៅទីបំផុតម៉ែសុខចិត្តអោយកូនដោយមិនគិតពីខ្លួនឯងកំពុងតែហេវហត់រមូលពោះស្ទើរដាច់ក្តី ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែអស់ចិត្តហើយ។

បារម្ភពីកូន៖ នៅពេលដែលកូនទៅតូចម៉ែតែងតែងតែហួងហែងមើលថែរក្សា ហើយមិនអោយនណាម្នាក់មកធ្វើបាបយាយីទេ សូម្បីតែកូនស្រមោចមួយក៏ដោយ។បេះដូងរបស់ម៉ែចាប់ផ្តើមលោតខុសចង្វាក់នៅពេលដែលបានឃើញកូនតូចចាប់ផ្តើមចេះឈានជើងដើរជាលើកដំបូង។ នៅពេលដែលកូនធំឡើងកូនដើរចេញទៅក្រៅបាត់ៗ ម្តាយអង្គុយចាំកូនរហូត ព្រួយបារម្ភពីកូនជានិច្ច។មិនដឹងថាកូនធ្វើដំណើរតាមផ្លូវសុខសប្បាយឬយ៉ាងណា។ បើកូនមិនទាន់មកផ្ទះម៉ែក៏មិនចូលដេកដែរ ព្រោះទោះបីជាខំបិទភ្នែកយ៉ាងណាក៏នៅមិនលក់ដដែលព្រោះគិតពីកូនខ្លាំងពេក។

ដឹងថាខ្លួនឯងជាម្តាយមិនល្អឥតខ្ចោះ៖ ពេលខ្លះម្តាយធ្លាប់បន្ទោសហើយនិងស្អប់ខ្លួនឯងដែរនៅពេលដែលមិនអាចបំពេញចំណុចខ្វះខាតរបស់ម៉ែបាន ។ ម៉ែចង់ធ្វើជាអ្នកម្តាយដែលល្អបំផុតក្នុងលោកនេះ។

ចង់ឃើញកូនមានសេចក្តីសុខ៖ កូនប្រហែលជាមិនដឹងទេព្រោះម៉ែមិនដែលប្រាប់កូនម្តងណាឡើយ។ ពេលខ្លះពេលដែលកូនកំពុងតែលង់លង់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ម៉ែចាប់ផ្តើមលួចញញឹម។ ពេលកូនមិនគេងម្តាយតែងតែច្រៀងបំពេរដោយញញឹម ទោះបីជាគាត់នឿយហត់យ៉ាងណាក៏ដោយ។

ព្រួយពេលកូនឈឺ៖ នៅពេលដែលឃើញកូនឈឺកូនចេះតែយំធ្វើអោយម្តាយចង់សួរកូនណាស់ថា តើកូនកើតអី ឈឺត្រង់ណា តែអ្វីគ្រប់យ៉ាងមិនដូចការគិតឡើយ។កូននៅតូចកូនមិនអាចប្រាប់ម៉ែបានឡើយដែលវាបានធ្វើអោយទ្រូងរបស់ម្តាយស្ទើរធ្លុះធ្លាយ។

ចង់អោយកូនបានល្អ៖ ម្តាយចង់ឃើញកូនធំឡើងក្លាយជាមនុស្សល្អក្នុងសង្គម មិនចង់ឃើញកូនធ្លាក់ខ្លួនក្លាយជាក្មេងដែលមិនដឹងខុសមិនដឹងត្រូវឡើយ។នៅពេលដែលកូនធំម្តាយតែងតែទុកដាក់កូនអោយមានគូរស្រករ ព្រោះម្តាយមិនដឹងជានៅមើលថែរកូនបានប៉ុនណាទៀតទេ តែត្រូវកូនខឹងកូនស្អប់ព្រោះបង្គាប់អោយរៀបការជាមួយនឹងគេជាកូនអ្នកមាន។ តើកូនដឹងទេរូបគេស្រឡាញ់កូនណាស់។ ហេតុអ្វីក៏កូនមិនស្រឡាញ់គេទៅវិញ? ម៉ែមិនហ៊ានបង្ខំកូនទេ។ កុំខឹងអីកូន ព្រោះព្រោះម៉ែឃើញគេល្អ ហើយសង្ឈឹមថាគេអាចថែរក្សាកូនដល់ចាស់។ ម៉ែធ្វើនេះក៏ព្រោះតែចង់អោយកូនល្អទេ។

ក្រោយពេលរៀបការហើយ ម្តាយតែងភ័យព្រួយថាតើគ្រួសាររបស់កូន មើលថែរកូនដូចដែលម្តាយឬអត់។
អស់រយៈពេលជាង 20 ឆ្នាំទៅហើយដែលម្តាយចិញ្ចឹមកូន វាអស់ពេលពាក់កណ្តាលជីវិតរបស់ម្តាយទៅហើយដែលម្តាយបានរស់នៅ។ ពេលនេះម្តាយចាស់ម្តាយលែងធ្វើការអ្វីកើត, ម្តាយភ្លេចភ្លាំង, ម្តាយលែងញ៉ាំបាយខ្លួនឯងបានដូចមុនទៀតហើយ។ ម្តាយមិនចង់បានអ្វីពីកូនឡើយ តែម្តាយចង់អោយកូននិយាយថា «កូនស្រឡាញ់ម៉ែ» ពេលនោះម្តាយលាចាកលោកនេះបិទភ្នែកជិតហើយ។

តាមពិតទៅខាងលើនេះគ្រាន់តែជាចំណុចមួយចំនួនទេ ។ ទឹកចិត្តម្តាយធំធេងណាស់មិនអាចយកម៉ែត្រមកវាស់បានទេ ។ បើចង់ដឹងច្បាស់អ្នកអាចសាកសួរម្តាយរបស់អ្នកឥឡូវ នោះនឹងបានដឹងចម្លើយហើយ ថាគាត់ស្រឡាញ់យើងដល់កម្រិតណា៕