សូមប្រុងប្រយ័ត្ន!! ទំលាប់លេងទូរស័ព្ទដល់យប់ៗពេក ធ្វើឱ្យបុរសម្នាក់ស្ទើរតែពិការភ្នែកទាំងស្រុង

213

បុរសម្នាក់ស្ទើរតែពិការភ្នែកព្រោះតែទម្លាប់អាក្រក់ចំនួនពីរគឺសម្លឹងមើលទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃៗ និងទម្លាប់ញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនលើសកម្រិត។ បុរសជនរងគ្រោះរស់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន មានអាយុ ៣០ ឆ្នាំ និងមានការងារជាអ្នក IT ដែលក្នុងមួយថ្ងៃៗគាត់ត្រូវចំណាយពេលវេលាជាច្រើនម៉ោងសម្លឹងមើលកញ្ចក់កុំព្យូទ័រ។ អ្វីដែលកាន់តែអាក្រក់សម្រាប់សុខភាពភ្នែកគាត់ទៀតនោះគឺក្រោយពីបញ្ចប់ការងារគាត់តែងចំណាយពេលជាច្រើនម៉ោងបន្ថែមទៀតដើម្បីចុចលេងទូរស័ព្ទដៃ។ កាលពីពេលថ្មីៗនេះភ្នែកខាងស្តាំរបស់គាត់បានផ្តើមស្រវាំងជាខ្លាំង និងប្រែមានពណ៌ខ្មៅចម្លែកខុសពីធម្មតា។

ក្រោយមានអាការដូចនេះគាត់ក៏ប្រញាប់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពភ្នែកបានរកឃើញថា គាត់មានបញ្ហាដាច់សរសៃឈាមនៅក្នុងបាតភ្នែក ដែលបញ្ហានេះបង្កឡើងដោយសារតែគាត់ព្យាយាមប្រើប្រាស់ភ្នែកខ្លាំងជ្រុលពេកមិនបានទុកឲ្យភ្នែកសម្រាកគ្រប់គ្រាន់ និងរួមជាមួយនឹងទម្លាប់ទទួលទានអាហារដែលមានជាតិខ្លាញ់លើសកម្រិតផងដែរ។ រហូតមកទល់នឹងពេលនេះបុរសជនរងគ្រោះត្រូវសម្រាក់នៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើគេមកមន្ទីរពេទ្យយឺតតែបន្តិចនោះ គេអាចប្រឈមនឹងពិការភ្នែកទាំងស្រុងតែម្តង។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា សម្រាប់លោកអ្នកដែលស្រលាញ់សុខភាពភ្នែក សូមព្យាយាមកាត់បន្ថយការសម្លឹកមើលទូរស័ព្ទ កុំព្យូទ័រ ឬទូរទស្សន៍ឲ្យនៅតិចបំផុត ហើយត្រូវព្យាយាមញ៉ាំអាហារណាដែលជំនួយដល់សុខភាពភ្នែកឲ្យបានជាប្រចាំផងដែរ៕​