(មានវីដេអូ) បុរសម្នាក់កើតទុកមិនសុខចិត្ត ដោយរថយន្តមានឆៀកបិទលើកញ្ចក់ត្រឹមត្រូវ នៅតែសមត្ថកិច្ចចាប់ផាកពិន័យ ព្រោះអត់មានយកឯកសារឆៀកតាមខ្លួន

71

កាលពីម្សិលមិញនេះ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបងប្រុសម្នាក់ ដែលគាត់រស់នៅខេត្ដព្រះសីហនុ ហើយមានគណនី ហ្វេសប៊ុកឈ្មោះ Kim Vang ហាក់មិនសប្បាយចិត្ដ និងមានការហួសចិត្ដជាខ្លាំង បន្ទាប់ពីរូបលោកទើបតែទិញរថយន្ដ បានជិតមានខែ ដោយបានធ្វើផ្លាកលេខ និងពិនិត្យឆៀកឡានត្រឹមត្រូវទៅតាមផ្លូវច្បាប់របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ហើយក៏មានបិទតែមឆៀកនៅលើកញ្ចក់រថយន្ដថែមទៀតផង ប៉ុន្ដែត្រូវបានប៉ូលីសចរាចរណ៏ធ្វើការផាកពិន័យ ក្នុងហេតុផលថា គាត់មិនមានឯកសារច្បាប់ដើម។

ទាក់ទងចំពោះរឿងខាងលើនេះ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ទៅលើរឿងមួយនេះយ៉ាងខ្លាំងទៀតនោះ បងប្រុសខាងលើ ក៏បានប្រាប់ឱ្យដឹងពីសម្ដីរបស់សមត្ថកិច្ច ដែលជាអ្នកផាកពិន័យរថយន្ដរបស់គាត់ឱ្យដឹងថា៖”តែមឆៀកឡានលើកញ្ចក់នឹងអត់មានប្រយោជន៍ទេ ចង់បកចោលក៏បកទៅស្រេចតែចិត្តបងឯងតើ”។

ទន្ទឹមនឹងនេះដែរ មហាជនដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាចែករំលែកវីដេអូមួយនេះរាប់ពាន់ដង ហើយក៏បានបង្ហាញភាពងឿងឆ្ងល់ថា៖ចុះបើតែមឆៀកឡានដែលបិទនៅលើកញ្ចក់រថយន្ដខាងស្ដាំដៃនោះ វាមានតម្លៃនោះ ហើយដាក់ QR Code ដើម្បីអ្វី បើសមត្ថកិច្ចនៅតែចាប់ផាកពិន័យដដែលនោះ?

 

 

សូមទស្សនាវីដេអូខាងក្រោម