ជួយស៊ែរបន្ទាន់!! ក្រសួងសុខាភិបាលហាមពលរដ្ឋមិនឲ្យ​ហូប​ត្រី​ចំនួន​៣​ប្រភេទនេះ​ ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម

151

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុង​កិច្ចប្រជុំ​បូកសរុប​បញ្ចប់ ​ស្តីពី​គំរោង​សិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់​លើ​សុខភាព​ លើ​ជំងឺ​ព្រូន​ថ្លើម​នៅ​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម​, លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ នឹង​ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ​បាន​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ ​កុំ​ទទួលទាន​សាច់​ត្រី​ចំនួន​៣​ប្រភេទ ​ដើម្បី​ជៀសវាង​កើត​ជំងឺ​មហារីក​ថ្លើម។

ត្រីទាំង៣ប្រភេទនោះមានដូចជា ត្រី​ស្រកា​ក្តាម ​ត្រី​អង្កត់​ប្រាក់ និង​ត្រី​អាចម៍កុក ដែលត្រីទាំង៣ប្រភេទនេះអាចកើតមានជាជំងឺព្រូនថ្លើម ដែលទុកយូរបង្កជាជំងឺមហារីកថ្លើម។ ដើម្បីការពារមិន​ឲ្យ​ឆ្លង​ជំងឺ​ព្រូន​ថ្លើម​ យើងគួរគួរ​ចំអិន​អោយបានឆ្អិន​ល្អ ព្រោះ​ប្រភេទ​ត្រី​ទឹកសាប​តូចៗ​ខ្លះ អាច​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម​។ ព្រូន​ថ្លើម (Opisthorchis viverrini) ជា​ប្រភេទ​ព្រូនសំប៉ែត (Trematode) ដែល​អាច​ឆ្លង​មក​មនុស្ស ​តាមរយៈ​ការបរិភោគ​ត្រី​ទឹកសាប​ប្រភេទ​តូចៗ​ខ្លះ​មាន​ផ្ទុក​ពង​ព្រូន​ថ្លើម ដែល​មិនបាន​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ឬ​ឆៅ​។ ​ព្រូន​ថ្លើម​អាច​នឹង​បង្ក​ផលវិបាក​ចម្បង គឺ​មហារីក​ថ្លើម ​ជាពិសេស​គឺ​មហារីក​ថង់ទឹកប្រមាត់ (Cholangiocarcinoma)​៕

 

 

ប្រភព៖ bayontv / khmernote