បុរសម្នាក់តាំងខ្លួន​ជា​ឯកឧត្តម ដើរ​ឆបោក​គេ​ក្នុង​រឿង​ទិញ​ដីធ្លី​ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​

13

បុរស​ជា​មន្ត្រី​ចូល​និវត្តន៍​ម្នាក់តាំងខ្លួន​ជា​ឯកឧត្តមដើរ​ឆបោក​គេ​ក្នុង​រឿង​ទិញ​ដីធ្លី​ក្នុង​ខេត្តសៀមរាបត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការតាម​បណ្តឹង​របស់​ជន​ជន​រង​គ្រោះ​ចំនួន​៤​នាក់ ។

ជនសង្ស័យ​ឈ្មោះ ទួន វុ​ទ្ធី ហៅ ទួន ហែម ភេទ​ប្រុស អាយុ​៦០​ឆ្នាំមាន​ទីលំនៅក្នុងភូមិ​៥សង្កាត់​លេខ​៣ក្រុងព្រះសីហនុខេត្ត​ព្រះ​សីហ​នុត្រូវ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តសៀមរាបចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា២០១៩នៅ​ចំណុចភូមិ​តា​ភុលសង្កាត់​ស្វាយ​ដង្គំក្រុង​សៀមរាបខេត្តសៀមរាប ។

ក្រោយ​ពី​ការ​សាកសួរ​ឈ្មោះ ទួន វុ​ទ្ធី បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​តាម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះពិតប្រាកដ​មែន។ដែល​ជាប់​ជាក់​ពាក់ព័ន្ធ​ករណី​៖ឆបោកនៅ​ចំណុចទីរួមខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០១ខែវិច្ឆិកាឆ្នាំ​២០១៩ ។

បច្ចុប្បន្នជនសង្ស័យត្រូវ​បាន​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលា ដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​ច្បាប់ ៕