ពួកគាត់មានគំនិត! ក្មេងប្រុស៣នាក់ប្រាប់ថា ” ពួកខ្ញុំសុំទានបានពីថ្ងៃសល់ពីហូបចុកញាត់កូនជ្រូកដីសន្សំទុកពេលឈឺ “

32

ហ្វេសប៊ុក ៖ រូបភាពប៉ុន្មានសន្លឹកបានធ្វើឲ្យប្រជាជនខ្មែរស្ទើតែមួយប្រទេសមានអារម្មណ៍ក្តុកក្តួលខ្លាំងបន្ទាប់ពីបានឃើញរូបភាពនិងពាក្យសម្តីដ៏មានន័យរបស់ក្មេងប្រុស៣នាក់ដែលជាក្មេងអនាថា ជាក្មេងដែលមានការតស៊ូរខ្ពស់ចេះរស់ដោយខ្លួនឯងមានជីវិតឯករាជហូបចុកមិនគ្រប់គ្រាន់គ្មានកន្លែងគេងត្រឹមត្រូវយកមេឃធ្វើជាដំបូលរស់នៅដោយការលើកដៃសុំគេនិងរើសសំបកកំប៉ុងលក់យកលុយទិញបាយហូបជាដើម ។

យ៉ាងណាមិញពាក្យមួយឃ្លារដែលបានធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាស្រឡាំងកាំងនោះគឺដោយសារតែក្មេង៣នាក់នេះបាននិយាយថា​ ៖ 《ពួកខ្ញុំសុំទានបានពីថ្ងៃសល់ពីហូបចុកញាត់កូនជ្រូកដីសន្សំទុកពេលឈឺ》សំដីពួកគាត់ ហើយសម្តីនេះបានធ្វើមនុស្សជាច្រើនបាននាំគ្នាគិតថាហេតុអ្វីបានជាពួកគាត់នឹកឃើញនិយាយដូច្នេះគឺមានគំនិតចេះទិញកូនជ្រូកម្នាក់មួយដើម្បីសន្សំលុយទុកសម្រាប់ខ្លួនពេលឈឺទៀត

មិនធម្មតាទេក្មេងៗដ៏ទៃទៀតប្រហែលជារកនិកមិនឃើញទេហើយពួកគាត់ធ្វើនេះគឺត្រឹមត្រូវហើយព្រោះគាត់គ្មានម្តាយឪពុកនៅមើលថែដូចគេដូច្នេះហើយពួកគា់មានតែមើលថែរខ្លួនឯង។ គួរបញ្ចាក់ផងដែរថារូបភាពនេះមានរយៈពេលយូរហើយថតបាននៅកាលពីឆ្នាំ2018 ហើយប្រភពរូបភាពដកស្រង់ចេញពី Sangkat Kratie ៕