កូនខ្មែរអើយភ្ញាក់ខ្លួនឡើង!!​ និស្សិតជប៉ុនបង្កើតក្រុមរ៉ៃអង្គាសលុយតាមស្ថានីយរថភ្លើងដើម្បីសាងសង់សាលាឲ្យកុមារកម្ពុជា!

47

ថ្មីៗនេះមានការចែករំលែកគ្នាពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពជនជាតិជប៉ុនមួយក្រុម ដែលបានធ្វើការឈររៃអង្គាសប្រាក់នៅតាមដងផ្លូវដើម្បីជួយដល់កុមារនៅកម្ពុជា។ ដោយក្រុមមូលនិធិជប៉ុនមួយនេះ ត្រូវបានគេស្គាល់ថា Ivusaカンボジア学校建設活動 ដែលជាមូលនិធិជួយផ្គត់ផ្គង់ដល់ការរៀនសូត្រ របស់កុមារក្រីក្រ និងនៅតាមជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា មូលនិធិនេះចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧ និងបានជួយដល់សិស្សនៅតាមបណ្តាខេត្តបានមួយចំនួនផងដែរ។

ក្នុងនោះផងដែលក៏មានការបញ្ចេញមតិចំពោះរឿងរ៉ាវនេះដោយគណនីហ្វេសប៊ុកឈ្មោះ Sothea Chhin II ដែលជាជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្មែរអឺយភ្ញាក់ខ្លួនឡើង និស្សិតជប៉ុនបង្កើតក្រុមរៃអង្គាសលុយតាមស្ថានីយរថភ្លើងដើម្បីសាងសង់សាលាឲ្យកុមារកម្ពុជា និយាយតាមអារម្មណ៍ពិតអ្នកដើរកាត់១០០នាក់មានប្រហែល៣,៤នាក់ប៉ុណ្ណោះដែលបរិច្ចាគហើយ ហើយក្នុងម្នាក់បរិច្ចាគប្រមាណបើគិតជាលុយខ្មែរអ្នកខ្លះមិនស្មើ៥០០រៀលផង!! បើធៀបនឹងខ្មែរយើងអ្នកមានសទ្ធាច្រើនជាងជប៉ុនឆ្ងាយណាស់ តែភាគច្រើននៃពួកគាត់និយមជះសទ្ធាទៅតាមវត្តអារាមអ្នកខ្លះទិញរថយន្តថ្មីប្រគេនលោកទៀត ព្រោះផ្នត់គំនិតពួកគាត់ទាំងនោះយល់ថាការដែលធ្វើបុណ្យជាមួយអ្នកក្រឬសង់កន្លែងបណ្តុះបណ្តាលធនធានមនុស្សមិនសូវបានបុណ្យដូចធ្វើជាមួយក្រុមបព្វជិត ។ ឥទ្ធិពលនៃលាភសក្ការៈនិងសម្ភារៈនិយមកំពុងតែធ្វើឲព្រះសង្ឃខ្មែរមួយចំនួនប្រាសចាកធម៍វិន័យ”៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?