ស្រីៗប្រយ័ត្នផង!! លទ្ធផលប្រើឡេ ១អាទិត្យ សដូចក្រដាស ចុងក្រោយចេញសរសៃដូចពងទាកូន

23457

សព្វ​ថ្ងៃនេះ មាន​ផលិតផល​ឡេ​លាយ​ជា​ច្រើន បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​តែ​ម្តង​។ ឡេ​លាយ គឺ​ពេញ​និយម​សម្រាប់​មិត្ត​នារី​ៗ​នៅ​តាម​បណ្តា​គ្រប់​ស្រុក​ខេត្ត​-​ក្រុង​ជាដើម ដោយសារ​តែ​ពួក​គាត់​ចង់​ឲ្យ​ស្បែក​ស​ក្នុង​រយៈពេល​ខ្លី ក៏​ប៉ុន្តែ​ពួក​គាត់​មិនដឹង​ឡើយ​ថា ផលិតផល​ឡេ​លាយ​ទាំង​អស់នោះ វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​យ៉ាងណា​នោះ​ទេ​សម្រាប់​សុខភាព​។

តាម​គ្រូពេទ្យ​ឯកទេស​ជំនាញ​រោគ​សើ​ស្បែក​បាន​បញ្ជាក់​ប្រាប់​បណ្តាសារ​ព័ត៌មាន​ឲ្យ​ដឹង​ថា ឡេ​លាយ ផ្សំ​ឡើង​ពី​សារជាតិ​អាស៊ីតខ្លាំង និង​វត្ថុ​ធាតុគីមី​មួយ​ចំនួន​ដែល​នឹង​នាំ​ឲ្យ​ស្បែក​ឆាប់​ស​តែ​ស្បែក​នោះ​នឹង​ខូច​ទៅ​វិញ ហើយនឹង​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ​។​ឡេ​លាយ​លាប​ស្បែក​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឡើង​កន្ទួល​ក្រហម រមាស់ រលាក ហើយ​ប្រសិនបើ​ស្បែក​របស់​អ្នក​ឆាប់​មាន​ប្រតិកម្ម អ្នក​នឹង​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​នេះ​។

ជុំវិញ​ក្តី​កង្វល់ និង​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ឡេ​លាយ​បែប​នេះ ក្រសួងសុខាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ឡេ​លាយ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​លឿន ដោយ​អះអាង​ថា សារជាតិ​ឡេ​លាយ​នោះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​អនាគត​។

យ៉ាងណាមិញ សម្រាប់​មិត្ត​នារី​ៗ​ដែល​ចង់​ប្រើប្រាស់​ឡេ ដើម្បី​ជួយ​ដល់​សុខភាព​ស្បែក សូម​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា ឈ្មោះ​ផលិតផល និង​ប្រភព​ផលិត​ច្បាស់លាស់ ព្រមទាំង​មានការ​ទទួល​ពិនិត្យ​សារធាតុ​ផ្សំ​ត្រឹមត្រូវ​ពី​ក្រសួង​សុខ​ភិ​បាល ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ទាំងឡាយ​៕

ពិចារណាតាមការគួរ???

ការប្រើប្រាសផលិតផលធ្វើឱ្យស្បែកសដែលមានផ្ទុកសារជាតិអាក្រក់បណ្តាលប៉ះពាល់ស្បែកធ្ងន់ធ្ងរ។

– សារជាតិ Hydroquinon ជាសារជាតិម្យ៉ាងអាចធ្វើឱ្យកោសិកាស្បែកប្រែប្រួលនិងកើតជំងឺមហារីកស្បែក។

– សារជាតិ Mercury (Hg) ធ្វើឱ្យខ្សោយតម្រងនោមនិងថ្លើម និង ច្របូកច្របូលប្រពន័្ធខួរក្បាល។

– សារជាតិ Corticoid ធ្វើឱ្យស្បែកស្ងួតស្វិត, បាត់ប្រពន័្ធការពាររបស់ស្បែក និងធ្វើឱ្យស្បែកងាយនឹងរលាក។

? កុំទុកចិត្តពេករបស់ដែលថោកហើយប្រសិទ្ធភាពលឿន ??‍♀️