ខ្លោចចិត្តណាស់!! ជួយស៊ែរបន្តផង ជនបរទេសម្នាក់នេះដើរលើកដៃសំពះសុំលុយទិញបាយហូបតាមផ្លូវ​ និងគ្មានកន្លែងគេងត្រឹមត្រូវទេ…

41

ប៉ោយប៉ែត៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បន្ទាប់ពីមានករណីជនជាតិបរទេសមិនទាន់ស្គាល់អត្តសញ្ញាណ ស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌ឈាមជ្រូក ខោជើងខ្លីពណ៍ប្រផេះ បានដើរសុំលុយពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតដើម្បីបានលុយទិញបាយហូប។ នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុក Norak Sundro បានសរសេររៀបរាប់ថា៖ “អាណិតណាស់ ជនបរទេសម្នាក់ដើរសុំលុយទិញបាយហូបតាមផ្លូវ បើបងប្អូនរស់នៅ(ក្រុងប៉ោយប៉ែត )បានឃើញអោយគាត់ម្នាក់បន្តិចម្នាក់ៗ យកតែបុណ្យទៅបងប្អូន”។

យ៉ាងណាមិញជនបរទេសនេះគឺកំពុងស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏មានការសំណូមពរពីប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរដែនដីជួយដល់ជនជាតិបរទេសនេះឲ្យបានទៅស្រុកកំណើតវិញផង៕ ព័ត៌មានបន្ថែមយ៉ាងណានោះនឹងជម្រាបជូនពេលក្រោយ៕