ក្តៅៗ!! មន្ទីរសុខាភិបាលប្រកាសមិនអនុញ្ញាតឲ្យរថយន្តសង្រ្គោះបន្ទាន់ឯកជន យកកម្រៃពីការដឹកជនរងគ្រោះថ្នាក់ចរាចរនោះទេ បើឃើញជនរងគ្រោះថ្នាក់ចរាចរ សូមខលទៅលេខ 119

47

យោងតាមផេកហ្វេសប៊ុករបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហោះមុននេះឲ្យដឹងថា : មន្ទីរសុខាភិបាលរាជធានីភ្នំពេញសូមជម្រាបជូនប្រជាពលរដ្ឋស្នាក់នៅរាជធានីភ្នំពេញមេត្តាជ្រាបថា “បើលោក លោកស្រីឃើញជនរងគ្រោះថ្នាក់ចរាចរ សូមទូរស័ព្ទទៅលេខ 119 ដើម្បីជួយសង្គ្រោះនិងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ” ។

ម៉្យាងវិញទៀតក្រសួងសុខាភិបាលមិនធ្លាប់ចេញលិខិតអនុញ្ញាតជូនមន្ទីរសម្រាកព្យាបាលឬគ្លីនិកឯកជនក្នុងការរកកម្រៃដឹកជនរងគ្រោះថ្នាក់ចរាចរពីទីសាធារណៈទៅគ្លីនិកឯកជនទេ។ ក្រសួងសុខាភិបាលផ្តល់លិខិតអនុញ្ញាតរថយន្តសង្គ្រោះឯកជនដឹកអ្នកជំងឺពីមន្ទីរសម្រាកព្យាបាលឯកជនរបស់ខ្លួនគាត់ផ្ទាល់ទៅកាន់មន្ទីរពេទ្យដែលមានបច្ចេកវិទ្យាខ្ពស់ជាងតែប៉ុណ្ណោះ។ សូមម្ចាស់រថយន្តសង្គ្រោះឯកជនកុំទារកម្រៃពីគ្រួសារជនរងគ្រោះថ្នាក់ចរាចរ។
សូមអរគុណ