(មានវីដេអូ) វិលមុខណាស់!! ទៀតហើយបែក​ធ្លាយ​រឿងទើបទិញឡាន​ចេញពីឃ្លាំង មិនទាន់មានស្លាកលេខប៉ូលីសផាកពិន័យ ១០០$

1407

យោងតាមផេកហ្វេសប៊ុកមួយឈ្មោះ Mardi Leang បានបង្ហោះឲ្យដឹងថា : ខ្ញុំមិនចេះច្បាប់ទេ​ ដូច្នេះខ្ញុំផុសវីដែអូនេះ​ សុំសួរទៅអ្នកដែលចេះច្បាប់ថា​ ភ្ញៀវគាត់ទិញឡាន​ និងយកឡានចេញពីឃ្លាំងនៅម៉ោង៣រសៀលថ្ងៃសុក្រ​ ដូច្នេះគាត់មិនអាចទៅធ្វេីផ្លាកលេខទាន់ទេ​ ព្រោះថ្ងៃសៅរ៍​ និងអាទិត្យ​ អគ្គនាយកដ្ឋានដែលស្ថិតក្រោមក្រសួងសាធារណៈការ​ និងដឹកជញ្ជូនគេសម្រាក​ ចឹងហេីយគាត់ចាំដល់ថ្ងៃចន្ទទេីបយកឯកសារទៅធ្វេីផ្លាកលេខ។ តែភ្ញៀវគាត់ជិះថ្ងៃសៅរ៍​ អាទិត្យនេះ​ លោកប៉ូលីសពិន័យគាត់យ៉ាងចាស់ដៃតែម្ដង។ សូមអ្នកដែលដឹងច្បាប់ជួយបកស្រាយផង​ ព្រោះរឿងនេះអាចនឹងកេីតឡេីងបន្តទៀត​មិនចេះចប់​ ។ ប្រជារាស្ត្រស្លូតត្រង់សុំត្រឹមច្បាស់លាស់តែប៉ុណ្ណោះ


តេីពេលទិញឡានថ្មីមិនអាចជិះលេីផ្លូវបានទេ​ បេីមិនមានផ្លាកលេខ​ ទោះជាទិញតែមួយថ្ងៃ?
បេីនៅតែមិនច្បាស់ទេ​ ដូចទុកឱកាសអោយជនខិលខូច​ ឆ្លៀតឱកាសធ្វេីបាបប្រជាពលរដ្ឋស្លូតត្រង់​ សង្ឃឹមថា​ ខាងក្រសួងនឹងធ្វេីការផ្សព្វផ្សាយអោយបានទូលំទូលាយ​ ដល់មូលដ្ឋាន​ និងដល់ពលរដ្ឋទូទាំងប្រទេសបានដឹង។ សូមអរគុណ