អ្នករៀននៅ RUPP និង IFL វេនយប់សូមប្រយ័ត្ន!! មានមនុស្សប្រុសមួយក្រុមឈរមុខក្លោងទ្វារសាលា ចាំស្ទាក់ម៉ូតូសិស្សស្រីៗដែលជិះម្នាក់ឯង

58

ដូចដែលអ្នកទាំងអស់គ្នាបានដឹងពីបញ្ហាអសន្តិសុខនៅតំបន់បឹងកក់ និង តំបន់ផ្សេងទៀតនៅភ្នំពេញ ដោយមានក្រុមមនុស្សប្រុសស្លៀកពាក់ស៊ីវិលឈរចាំស្ទាក់អ្នកដំណើរ ។ ឥឡូវនេះស្រាប់តែមានការភ្ញាក់​ផ្អើលទាំងយប់ក្រោយនិស្សិតរៀនវេនយប់ត្រូវមនុស្សប្រុសមួយក្រុមឃាត់ម៉ូតូរបស់នាង នៅពេលដែលនាងចេញពីសាលា ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Yean ដែលជានិស្សិតរៀនវេនយប់បានសរសេររៀបរាប់ពីហេតុការណ៍ដ៏តក់ស្លុតមួយស្រដៀងគ្នាទៅនឹងហេតុការណ៍នៅតំបន់បឹងកក់ដែរ ។ នាងបានសរសេរថា ៖

«Dear IFL and RUPP students that are studying night shift. Please be careful when you leaving the school at the late hour. I know we all heard about the Boeung Kork incident recently but now it also happened in our school. There was a particular group of men standing in front of the gate (RUPP) and they tried to stop my moto bike. I don’t know whether it was their intention to do so or they were just trying to make fun. But from what they did, I can see that they were really meant it.»

ដោយមានន័យ ជាភាសាខ្មែរថា៖ «ទៅកាន់និស្សិតដែលសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL និង និស្សិតភូមិន្ទភ្នំពេញទាំងអស់ដែលកំពុងរៀនវេនយប់។ សូមមានការប្រុងប្រយ័ត្នបំផុតនៅពេលដែលអ្នកទាំងអស់គ្នាចេញពីសាលានៅពេលរៀងយប់ជ្រៅ ។ ដូចដែលយើងគ្រប់គ្នាបានឮព័ត៌មានអំពីបញ្ហាអសិន្តសុខនៅតំបន់​បឹងកក់ថ្មីៗនេះ តែនៅពេលនេះវាក៏កើតឡើងនៅសាលារៀនរបស់ពួកយើងដែរ ។ មានបុរសមួយក្រុមនៅឈរមុខខ្លោងទ្វារសាលា ហើយពួកគេព្យាយាមបញ្ឈប់ម៉ូតូរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាតើពួកគេធ្វើបែបនេះ​ក្នុងចេតនាដូច្នោះ ឬមួយក៏ពួកគេគ្រាន់តែធ្វើឱ្យសប្បាយរីករាយនោះទេ ។ ប៉ុន្តែអ្វីដែលពួកគេបានធ្វើ ខ្ញុំអាចនិយាយបានថាពួកគេពិតជាចេតនាបែបនោះមែន (ដូចករណីនៅតំបន់បឹងកក់)» ។

បន្ទាប់ពីនិស្សិតស្រីរូបនេះបានបង្ហោះសារគួរឱ្យភ័យខ្លាចមួយនេះ ក៏មានអ្នកប្រើបណ្ដាញសង្គម នាំគ្នាចែករំលែកព្រោងព្រាត និង មានការព្រួយបាបរម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាព ពិសេសគឺនិស្សិត ដែលសិក្សាវេនយប់ចេញពីរៀនយប់ៗពិតជាបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគេយ៉ាងខ្លាំង ៕

សមត្ថកិច្ចដែលចុះអន្តរាគមន៍នៅតំបន់បឹងកក់កន្លងទៅ ៖

 

 

ប្រភពទាំងស្រុង៖ ប្រជាប្រិយ