(មានវីដេអូ) ហួសហេតុពេកហើយ!! គ្រាន់តែជិះម៉ូតូកាត់មុខផ្ទះ និងមុខឡាន ស្រ្តីម្នាក់វាយប៉េអឹមផ្ទៃប្រទេសម្នាក់បែកក្បាល!

4144

ហួសហេតុពេកទេដឹង? គ្រាន់តែជិះម៉ូតូ កាត់មុខផ្ទះ និងមុខឡាន វាយ ប៉េអឹម ផ្ទៃប្រទេសម្នាក់បែកក្បាល!មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សក្ត័៤កន្លះម្នាក់ត្រូវ ម្ចាស់ហាងពេជ្រ គប់បែកក្បាល តែមេប៉ុស្ត៍ លោកសក្ត័២ តឿ តាំងសារ៉ូ មិនហ៊ាន ចាប់វាយខ្នោះ ជនបង្កហេតុ នោះឡើយ ដោយសំអាងលើ គេមានខ្សែធំនៅពីក្រោយ និង​ជាថៅកែហាងពេជ្រថែមទៀតផង !

គឺបានត្រឹមចុះទៅធ្វើកំណត់ហេតុ រួចត្រលប់មក កន្លែងវិញ និង​បណ្តោយអោយជនដៃដល់ រស់នៅយ៉ាងសុខស្រួល ស្តុកស្តុម ដោយគ្មានការខ្លាចរអានិង​សំណាញ់ច្បាប់ឡើយ។

ជនរងគ្រោះក៏បាន ធ្វើការអំពាវនាវ ដល់ស្ថាបន័មានសមត្ថកិច្ច អោយជួយដោះស្រាយ រឿងនេះដោយយុត្តិធម៌ជូនគាត់ផង!

រូបខ្ញុំផ្ទាល់ ក៏នៅចាំមើល ការចាត់ការ រឿងនេះ បន្តទៀតដែរ ដើម្បីរងចាំការសសេរកំណត់ហេតុបញ្ជូន ដើម្បីយកទៅដាក់ពាក្យបណ្តឹងនៅតុលាការ រាជធានីភ្នំពេញផងដែរ​ ។

ចំណែកក្រុមអ្នកច្បាប់កម្ពុជា ក៏បានលើកឡើងផងដែរថា៖ តួនាទីសមត្ថកិច្ច គឺត្រូវបំរើពលរដ្ឋឲបានស្មើៗគ្នា មិនត្រូវលំអៀងទៅលើបុគ្គលមានទ្រព្យធន បក្សពួកនិយមនោះឡើយ, ករណីការបង្កហឹង្សាដោយចេតនា គឺជាបទល្មើសព្រហ្មទណ្ឌ ហើយខាងអ្នកអនុវត្តច្បាប់ត្រូវធ្វើការឃាត់ខ្លួន សួរនាំទៅតាមបទល្មើសជាក់ស្តែងផងដែរ ដោយត្រូវឃាត់ខ្លួនជនបង្កហេតុ យកមកសួរនាំ និង កសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនិតិវិធីផ្លូវច្បាប់ ។

 

 

ប្រភព  Khan Chan Sophal