ក្តៅៗ!!​ ទីបំផុតអ្នកនាង ធី សុវណ្ណថា និងស្វាមីបានដាក់ពាក្យបណ្តឹងទៅលើកញ្ញា អេង ចរិយា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន…

68

មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ដោយ​ឡែក​ កាលពី​យប់ថ្ងៃ​ទី៦​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ ដើម្បី​សួរ​ដេញដោល​ទល់មុខគ្នា តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ ចរិយា​ មកទៅវិញ​ ចំណែក​មូលហេតុ​នោះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អោយ​ដឹងនៅឡើយ​នោះទេ​ ខណៈដែល​លោក​ ហេង​ ឡុង​ បាន​ព្យាយាម​ទាក់ទង​ទៅ​ តែគ្មាន​អ្នក​ទទួល​។

ក្នុង​នោះដែរ​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលមាន​វត្តមាន​នៅពេលនោះ​ បានធ្វើ​ការ​ស្បថ​អុជធូប​ ថា​រឿង​រ៉ាវ​មួយនេះ​ គឺមិនមែន​ជាការ​សម្តែង​នោះទេ​ និងបានមានការឆ្លើយតបសំនួរពី​អ្នក​សារព័ត៌មាន​ជាច្រើន​ ក្រោមការ​ទស្សនា​ពី​មជ្ឈដ្ឋាន​​មហាជន​រាប់​មុឺន​នាក់នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ប្រទេស​។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ ហេង​ ឡុង​ ក៏បានមានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ដែលបាន​ផូស​វីដេអូ​នៅចំថ្ងៃមង្គលការរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលបង្កឲ្យ​ទិដ្ឋភាព​ក្នុង​កម្មវិធី​ទាំង​មូល​មានការ​មន្ទិល​ និងចាស់ទុំទាំង​សងខាង​ចង​ចិញ្ចើម​ដាក់​គ្នា​ ជាមួយ​នឹង​ទឹក​មុខ​ស្រពាប់ស្រពោន​នោះ។

បន្ថែម​ទៀត​នោះ​ លោក​ ក៏​បាន​ចេញ​មុខ​សុំទោស​ដល់​អ្នកទាំងពីរ​ផងដែរ​ ដោយលោកបាន​មានការ​រៀប​រាប់​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​​ «ខ្ញុំបាទ​ ហេង​ ឡុង​ សូមអភ័យទោសចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់​ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់»។

យ៉ាង​ណា​មិញ​ នៅ​មុន​នេះ​បន្តិច​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានមាន​ការលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖​«ល្ងាចនេះ នាងខ្ញុំ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា​ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់ និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា»។