ចាក់ដោតណាស់!! សុំទោសណាកូនម្ដាយដែលឲ្យកូនមកលំបាកជាមួយ ហុយក៏ហុយ ក្ដៅក៏ក្ដៅ ឆ្ងាយក៏ឆ្ងាយស៊ូណាកូនធ្វើមិចបើកូនកើតមកជាកូនគ្រូបង្រៀនដាច់ស្រយ៉ាល..

63

គ្រូបង្រៀនគឺប្រៀបដូចជាអ្នកមានគុណទី២នៃយើងគ្រប់គ្នាដូច្នោះដែរគ្រូបង្រៀនជាបុគ្គលម្នាក់ដែលមានការតស៊ូអត់ធ្មត់ព្យាយាមផ្ទេរនូវរាល់ចំណេះដឹងទៅកាន់កូនសិស្សមិនថាជួបទុក្ខលំបាកប៉ុណ្ណាក៏មិនដែលបោះបង់ដែរ។ជាក់ស្ដែងអ្នកគ្រូនៅសាលាដាច់ស្រយាលមួយក្នុងខេត្តសៀមរាបបានពរកូនទៅបង្រៀនជាមួយរាល់ថ្ងៃហើយដាក់កូនឱ្យគេងក្នុងថ្នាក់កំពុងតែធ្វើឱ្យមានការកោតសរសើរនិងរំជួលចិត្តជាខ្លាំង ។

តាមរយៈរូបភាពមួយសន្លឹកជាមួយអត្ថន័យដ៏ជ្រាលជ្រៅពីគណនីហ្វេសប៊ុកឈ្មោះ(Sona Ien)ដែលជាគ្រូបង្រៀនមួយរូបស្ថិតក្នុងសាលាដាច់ស្រយាលមួយក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ខេត្តសៀមរាប បានរៀបរាប់ថា“សុំទោសណាកូនម្ដាយដែលឲ្យកូនមកលំបាកជាមួយ ហុយក៏ហុយ ក្ដៅក៏ក្ដៅឆ្ងាយក៏ឆ្ងាយស៊ូណាកូនធ្វើម៉េចបើកូនកើតមកជាកូនគ្រូបង្រៀនដាច់ស្រយាល” ។

ក្រោយពីការបង្ហោះសារជាមួយរូបភាពកូនក្មេងដែលគេងនៅលើតុខណៈពេលដែលសិស្សកំពុងរៀននោះក៏មានការចែកចាយបន្តគ្នាជាច្រើនព្រមទាំងបញ្ចេញមតិកោតសរសើរនៅទឹកចិត្តដែលត្រូវដើរតួជាគ្រូបង្រៀនល្អផងនិងម្តាយល្អផងទោះបីត្រូវធ្វើដំណើរផ្លូវឆ្ងាយមកបង្រៀនក៏ដោយ។ក្រៅពីនោះក៏មានមតិលើកទឹកចិត្តពីគ្រូបង្រៀនដូចគ្នាសូមឱ្យអ្នកគ្រូតស៊ូព្យាយាមបន្ថែមទៀតព្រោះនេះជាកាតព្វកិច្ចទៅហើយ ៕

 

ប្រភព khmer-media