គួរអោយអាណិតណាស់! លោកយាយអាយុ ៨៥ ឆ្នាំម្នាក់ ចំណាយពេលជាច្រើនម៉ោងក្នុងទឹកសមុទ្រជារៀងរាល់ថ្ងៃព្រោះតែ

22

វៀតណាម ៖ លោកយាយមានអាយុ 85ឆ្នាំ ប៉ុន្តែស្ត្រីវ័យចំណាស់នេះនៅតែភ្ញាក់ពីព្រលឹមហើយចំណាយពេលរបស់គាត់នៅឆ្នេរខ្សាច់នៃប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់ដល់កូនវ័យ 61 ឆ្នាំដែលមានសតិមិនគ្រប់ដូចកូនក្មេង។

ជារៀងរាល់ព្រឹកលោកយាយ Nguyen Thi Ro បានភ្ញាក់ពីដំណេកនៅពេលព្រឹកព្រលឹមដើម្បីទៅកាន់ឆ្នេរសមុទ្ររាវរកងាវ និងគ្រុំដើម្បីលក់នៅទីផ្សារ។


ជាការសោកស្តាយគាត់អាចរាវរកបានត្រឹមតែពីរបីគីឡូក្រាម នៃងាវនិងគ្រុំពិតជាមានភាពនឿយហត់សម្រាប់រាងកាយទន់ខ្សោយរបស់គាត់ ព្រោះវាតម្រូវឱ្យគាត់ស្ថិតនៅក្នុងទឹកសមុទ្រអស់រយៈពេលជាច្រើនម៉ោង។

ខណៈពេលដែលគាត់អាចទទួលបានងាវ និងគ្រុំជាច្រើនដែលត្រូវបានដាក់លក់នៅលើទីផ្សារ បន្ទាប់ពីប៉ុន្មានម៉ោងក្នុងទឹកសមុទ្រភារកិច្ចដ៏ធ្ងន់ធ្ងរនោះជាញឹកញាប់ធ្វើឱ្យស្បែករមាស់និងរលាក។ វាជារឿងធម្មតាទេដែលលោកយាយកើតជំងឺលើស្បែក ដោយសារតែរយៈពេលរាប់ម៉ោងត្រាំក្នុងទឹកសមុទ្រ។

ទោះបីជាយ៉ាងណាក៏ដោយនោះគឺជាវិធីតែមួយគត់ដែលស្ត្រីវ័យចំណាស់អាចផ្គត់ផ្គង់ខ្លួនឯងនិងកូនស្រីអាយុ 61 ឆ្នាំរបស់គាត់បន្ទាប់ពីស្វាមីបានទទួលមរណភាពនៅពេលគាត់មានអាយុ 70 ឆ្នាំ។ បន្ទាប់ពីប្តីរបស់គាត់បានស្លាប់ លោកយាយបានសម្រេចចិត្តរាវរកងាយ និងគ្រុំយកទៅលក់នៅផ្សារព្រោះវាពិបាករកការងារផ្សេងទៀតពិសេសនៅអាយុចាស់ជរារបស់គាត់។

ជាសំណាងល្អលោកយាយតែងតែទទួលបានជំនួយពីអ្នកភូមិរបស់គាត់ដែលតែងតែជួយទិញគាត់ជារៀងរាល់ថ្ងៃដើម្បីជួយទ្រទ្រង់ការងាររបស់គាត់។
ប្រាក់ចំណេញស្ទើរតែទាំងអស់ដែលគាត់ទទួលបានពីការលក់គឺយកទៅផ្គត់ផ្គង់និងការព្យាបាលកូនស្រីរបស់គាត់។

ជីវិតអាចជាការលំបាកសម្រាប់ស្ត្រីវ័យចំណាស់នេះប៉ុន្តែវាមិនបានបញ្ឈប់លោកយាយ ពីការរក្សាសុទិដ្ឋិនិយមនិងរីករាយនោះទេសម្រាប់កូនជាទីស្រឡាញ់របស់គាត់៕