ក្រោយបែកធ្លាយរូបភាព ធី សុវណ្ណថា ឆ្លើយតបថា “គេសុំថតរូបក្នុងកម្មវិធី​ បញ្ជាក់ថាស្គាល់គ្នា​ រឺ​?”

125

កាលពីម្សិលមិញនេះមានគណនីហ្វេសបុក Yang Ven…មួយ បានទម្លាយរូបជាច្រើន ដែលបានបង្ហាញរូបថតរវាងលោកហេងឡុង និងកញ្ញា អេង ចរិយា និងធីសុវណ្ណថា ជាមួយអេង ចរិយា តាមរយៈគណនីឈ្មោះ Eung yaya ដែលធ្លាប់បង្ហោះ។ គាត់បានសរសេរថា៖ “តារាសំដែងឈុតធំប្រចាំឆ្នាំ2019 សាហាវជាងរឿងហូលីវូត Maleficent ទៀត”។ ដែលក្នុងន័យនេះគាត់ចង់និយាយថា ពួកគេស្គាល់គ្នា និងបានសម្តែងឲ្យអ្នកលេងហ្វេសបុកតាមដាន។

យោងតាមវិដេអូ Live កន្លងមកលោកហេងឡុង បានអះអាងថាមិនធ្លាប់ស្គាល់កញ្ញា អេង ចរិយា និងគ្រាន់តែជួយរកយុត្តិធម៌ឲ្យ រហូតដល់ភាគីអ្នកនាង ធីសុវណ្ណថា គម្រាមប្តឹង និងមានរឿងជជែកគ្នាយ៉ាងតឹងសរសៃ ក មានអ្នកទស្សនាវិដេអូ Live រហូត មួយម៉ឺនជាងឯណោះ និងវិដេអូអេង ចរិយា បកស្រាយថ្ងៃមិញមានអ្នក View រហូត ១លានដង។ ភ្លាមៗ ស្រាប់តែអ្នកនាង ធី សុវណ្ណថា បានឆ្លើយតបថា៖ “សូម Khmernote និងសារព័ត៌មានផ្សេង​ កែតម្រូវនាងខ្ញុំ​ ធី​ សុវណ្ណថា​ មិនដែលស្គាល់នាងចរិយាទេ​ រូបថតខ្ញុំ​ ជាមួយនាងចរិយា​ នៅវេទិកាសិល្បៈ​ ២០១៧ គឺមានតារាជាច្រេីនចូលរួម​ ខ្ញុំត្រូវគេសុំថតរាប់រយនាក់គេសុំថតរូបក្នុងកម្មវិធី​ បញ្ជាក់ថាស្គាល់គ្នា​ រឺ​?ខ្ញុំហត់ណាស់​ កុំបន្ថែមការឈឺចាប់ឲ្យខ្ញុំ​ទៀត”៕

 

 

 

 

 

 

 

 

 

 

ប្រភព​ khmernote