មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីគប់កញ្ចប់រថយន្តដែលធ្វើដំណើរតាមដងផ្លូវនៅពេលយប់តែងតែកើតមានជារើយៗ ហើយកម្លាំងសមត្ថភាពក៏ធ្វើការបង្ក្រាបបានជនបង្កជាញឹកញាប់ផងដែរ ប៉ុន្តែករណីនេះតែបង្កក្តីព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលឧស្សាហ៍ឡើងចុះខេត្ត។ ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកម្នាក់បានបង្ហោះសារឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារតែរូបគាត់ទើបតែជួបហេតុការណ៍គប់កញ្ចក់ឡាននាពេលរាត្រី។
ម្ចាស់គណនីបានឲ្យដឹងថា៖ “កាត់គ្រោះកាត់ចង្រៃអោយអស់ទៅចុះ ដោយសារទឹកដោះម្តាយថ្លៃហេីយដែលមិនមានអ្នកណាត្រូវអី ធ្លាប់តែលឺគេនិយាយ តែឥលូវប៉ះចំឡានខ្លួនឯង យប់មិញម៉ោងប្រហែលជា៩កន្លះ ជិះប្រហែល៨គីឡូអីទៀតទេដល់ទីរួមខេត្តពោធិ៍សាត់ តែចង្រៃអីមានគេលួចគប់ឡាន ព្រោះកន្លែងហ្នឹងស្ងាត់ណាស់ ចោរវាចាំលួចគប់ឡានចឹងគឺវាមានបំណងចង់ប្លន់ បេីវាគប់ទៅប៉ះចំតៃកុងឡានដឹងតែរេចង្កូតនឹងដឹងតែមានគ្រោះថ្នាក់ហេីយ បេីយេីងឈប់ឡានដឹងតែវាប្លន់ហេីយ តែនេះវាគប់ប៉ះចំគូទឡាន បេីប៉ះចំហៀងឡានរឺពីមុខឡានអីដឹងតែត្រូវអ្នកជិះពីក្នុងឡានហេីយ ខ្លាចហេីយធ្វេីដំណេីរពេលយប់គ្មានសុវត្ថិភាពទេ បញ្ជាក់:ធ្វេីដំណេីរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ផ្លូវជាតិលេខ៥”៕
ប្រភព khmernote