ក្តៅៗ!!​ ក្រោយពីផ្ទុះការរិះគុណខ្លាំងពេលនេះ លោកជំទាវ ហ៊ុន សុីណាត បានចេញសារសុំទោសជាសាធារណៈហើយ

41

កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុីណាត បានព្រលែងកូនក្រពើមួយក្បាល ចូលទៅកាន់ទឹកស្ទឹងមួយកន្លែង ស្ថិតនៅខេត្ដសៀមរាប ដែលជាហេតុធ្វើឲ្យមហាជនដែលជាអ្នកនិយមប្រើប្រាស់ បាននាំគ្នាស៊ែរចែករំលែកវីដេអូមួយនេះតៗគ្នាយ៉ាងច្រើន និងបាននាំគ្នាជជែកវែកញែក ព្រោះតែមានការព្រួយបារម្ភ នៅពេលដែលក្រពើនេះធំ ខ្លាចមានគ្រោះថ្នាក់ទៅដល់កុមារតូចៗ។

ទាក់ទងចំពោះរឿងខាងលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើង និងបានសម្ដែងការព្រួយបារម្ភ អមមកជាមួយពាក្យពេជន៏មួយចំនួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖”បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!”

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងចំពោះរឿងខាងលើ ដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះរួចមក នាខណៈកាលពីរសៀលម្សិលមិញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្ដសៀមរាប ដែលមានក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានព្រលែងនៅកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងនោះដែរ ក្រោយរយៈពេលប៉ុន្មានម៉ោង រដ្ឋបាលខេត្ដសៀមរាប ក៏ចាប់បានក្រពើដែលព្រលែងនោះ យកមកវិញភ្លាមៗតែម្ដង។

ទន្ទឹមនឹងរឿងខាងលើនេះ ស្រាប់តែខណៈពេលមុននេះបន្ដិច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុី ណាត ក៏បានបង្ហោះសារមួយឃ្លា ដោយបង្ហាញពីអារម្មណ៏សោកស្ដាយរបស់លោកជំទាវ ចំពោះកំហុសឆ្គង ក្នុងការព្រលែងសត្វក្រពើ ចូលទៅក្នុងទឹកទក្សិណអង្គរ ដែលមានខ្លឹមសារទាំងស្រុងថា៖

“នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុសឆ្គងនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!!ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!!កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាមមិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូល
ដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ជាចុងក្រោយនាងខ្ញុំ។

សូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោក ទេនាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ 9.11.2019”៕