(មានវីដេអូ) រក​ឃើញប្រាសាទក្រោមទឹក ដ៏អស្ចារ្យនៅឥណ្ឌាមានអាយុកាល៩ពាន់ឆ្នាំ​….

28806

យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​រឿង​ព្រេង​​អំពី​កោះ​​​​អាត្លង់ទិក ជា​ទីក្រុង​បុរាណ​ដ៏​អស្ចារ្យ​មួយ ​ដែល​បាន​លិច​បាត់​ទៅ​ក្នុង​មហាសមុទ្រ​។ រហូត​មក​ដល់​សព្វថ្ងៃ ទីក្រុង​ដ៏​ល្បីល្បាញ​នេះ​នៅតែ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា​មាន​មែន​ឬ​អត់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ មាន​ទីក្រុង​ក្រោម​ទឹក​ជាច្រើន​​ត្រូវ​​បាន​គេ​រក​ឃើញ។

ប្រាសាទ​ដ្វារកា (Dwarka) នៅ​ឈូង​សមុទ្រ​ខេមបេ ប្រទេស​ឥណ្ឌាទីក្រុង​បុរាណ​របស់​​ព្រះអង្គម្ចាស់​​គ្រីស្នា ត្រូវ​បាន​គេ​គិត​ថា គ្រាន់តែ​ជា​ទេវកថា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រាសាទ​បុរាណ​ដែល​រក​ឃើញ​ក្នុងឆ្នាំ២០០០នេះ ហាក់​ដូចជា​ធ្វើឲ្យ​​​រឿង​ព្រេង​របស់​ឥណ្ឌាមួួយនេះ​ក្លាយ​ជា​ការពិត។

មាន​រឿងរ៉ាវ​តំណាល​ថា ព្រះអង្គម្ចាស់​គ្រីស្នា​ មាន​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​​ឡើង​ដោយ​វិមាន​ចំនួន៧០០ ដែល​​ធ្វើ​ពី​មាស ប្រាក់ និង​លោហៈ​ដ៏​មាន​តម្លៃ​ជាច្រើន​ទៀត។ ទីក្រុង​នេះ​មាន​​ការ​​រីកចម្រើន​ណាស់ យ៉ាងណាក្ដី​វា​ត្រូវ​បាន​សន្មត​​ថា លិច​ចូល​ក្នុង​សមុទ្រ​ ក្រោយពី​​ព្រះអង្គម្ចាស់​គ្រីស្នា​បាន​ចូល​ជីវង្គត។

ការ​ស្រាវជ្រាវ​ខាង​បុរាណវិទ្យារកមើលប្រាសាទ​ដ្វារកា បាន​​ឃើញ​​សំណង់​​​ថ្ម​ធំៗ​​ជាច្រើន ដែល​មាន​រាង​ជា​រង្វង់ ​​ចតុកោណ​កែង និង​រាង​ការ៉េ​នៅ​ក្នុង​​ទឹកដ៏ជ្រៅ ​មាន​ចាប់ពី​តំបន់​អន្តរ​ជម្រៅ​រហូត​ដល់​៣៦ម៉ែត្រ។ ពួកវា​ត្រូវ​បាន​រាយប៉ាយ​នៅ​លើ​តំបន់​ដ៏​ធំ​មួយ។ ក្រៅពី​សំណង់​ទាំងនោះ​ មាន​យុថ្កា​​ថ្ម​ជាច្រើន​ត្រូវ​បាន​​កត់សម្គាល់​ឃើញ​តាម​បណ្ដោយ​សំណង់ ​និង​​​ក្នុង​ជម្រៅទឹកលើសពី៣៦ម៉ែត្រ។

របកគំហើញ​​ទាំងនេះ​បាន​បង្ហាញ​ថា ទីក្រុង​ដ្វារការ​គឺ​ជា​មជ្ឈមណ្ឌល​កំពង់ផែ​ដែល​មមាញឹក​បំផុត​ក្នុង​អតីតកាល​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា។ វា​គឺ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ចំណាស់​​ជាងគេ​​ទាំង​​ប្រាំពីរ​​នៅ​ឥណ្ឌា ដែល​​​បាន​កើត​មាន​មុន​មហា​ទឹក​ជំនន់ យ៉ាង​ហោច​ណាស់៩ពាន់ឆ្នាំ​កន្លង​មក​ហើយ។ វត្ថុ​បុរាណ​ជាច្រើន​ត្រូវ​បាន​រកឃើញ​​ពី​កន្លែង​នេះ​។