នេះជារឿងដែលខ្មែរត្រូវដឹង ត្រូវឈឺឆ្អាល តើផែនទីប្រទេសកម្ពុជា​មាន​ការប្រែប្រួលដែរ​ឬទេ? ក្រោយព្រំដែនកម្ពុជា-វៀតណាមបានអនុម័ត

8226

ក្រោយពីមានការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន ដែលជាសន្ធិសញ្ញាឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនទេសចរវៀតណាមជាច្រើនចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីផែនទីថ្មីរបស់ខ្លួន ដែលបានពង្រីកបន្ថែមមកលើទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានមើលឃើញភាពខុសប្លែកនេះនៅតំបន់ខាងជើងភាគខាងកើតនៃប្រទេសកម្ពុជា គឺបាត់ជ្រុងកន្ទុយនាគ ។

យោងតាមហ្វេសប៊ុកមួយបានបង្ហោះដោយសរសេរថា : ល្បីចាញ់ រឿងក្រពើម្សិលមិញទេ តែរឿងនេះទើបជារឿងដែលខ្មែរត្រូវដឹង ត្រូវឈឺឆ្អាល
អនុមត័សន្ធិសញ្ញា កំណត់ព្រំដែន ខ្មែរ_វៀតណាម រួចហើយស្ងាត់ជ្រៀប មិនដឹងជាដីនៅដដែរ រឺក៏ប្រែប្រួលទៅជាយ៉ាងណា
ប្រភពព័ត៌មានកំពុងតែមានតិចផង អាចទេក្នុងនាមជាប្រជាជនកម្ពុជា ស្នើអោយចែក​រំលែកព័ត៌មានផ្លូវការនៃអនុម័តព្រមព្រៀងលើសន្ធិសញ្ញាថ្មីដែលស្តីពីការកំណត់ព្រំដែននេះ
តើផ្ទៃក្រឡាសរុប និងគំនូសផែនទីនៃព្រះរាជាណាចក្រកម្ពុជា​មាន​ការប្រែប្រួលដែរ​ ឬទេ?