ចាក់ដោត!! ពេជ្រ សោភា បង្ហោះរឿងល្ខោនខោលទាំងអារម្មណ៍ឈឺចាប់ថា “ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ”

311

កាលពីថ្មីៗនេះប្រទេសថៃ បានរៀបចំតុបតែងល្ខោនខោល ជារូបធំៗមានក្បួរក្បាច់យ៉ាងល្អ ស្រាប់តែម្សិលមិញនេះអ្នកនាងពេជ្រ សោភា បានបង្ហោះរូបហនុមានធំរបស់ថៃ ដោយសរសេរអារម្មណ៍ពិតនៅលើហ្វេសបុករបស់អ្នកនាងថា៖ “ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ”។

ការសរសេរបែបនេះគឺអ្នកនាងចង់ឲ្យប្រជាជនងាកមកចាប់អារម្មណ៍រឿងវប្បធម៌របស់យើងវិញ បំផុសគំនិតរឿងល្ខោនខោល ឲ្យមានការកែច្នៃអភិរក្សដូចនៅស្រុកថៃ ដែលគេព្យាយាមអភិរក្សបានយ៉ាងល្អ។ តើប្រិយមិត្តយល់យ៉ាងណាដែរ និងមានមតិយោបល់ចូលរួមអ្វីខ្លះ សូមធ្វើការបញ្ចេញមតិខាងក្រោមទាំងអស់គ្នា៖
រូបភាព៖ เชษฐ์ ตำรวจไทย หัวใจโขน

 

 

 

 

 

 

 

 

 

 

 

 

ប្រភព​ khmernote