សូមកូនខ្មែរស៊ែរឲ្យបានច្រើន ដើម្បីទាមទារឲ្យមានការបកស្រាយបំភ្លឺ និងថ្កោលទោសដល់អ្នកដែលប្រើប្រាស់ផែនទីខ្មែរខុសពីទ្រង់ទ្រាយដើមបែបនេះ!

47642

ក្រោយពីមានការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន ដែលជាសន្ធិសញ្ញាឆ្នាំ ១៩៨៥ និងឆ្នាំ ២០០៥ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនទេសចរវៀតណាមជាច្រើនចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីផែនទីថ្មីរបស់ខ្លួន ដែលបានពង្រីកបន្ថែមមកលើទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានមើលឃើញភាពខុសប្លែកនេះនៅតំបន់ខាងជើងភាគខាងកើតនៃប្រទេសកម្ពុជា គឺបាត់ជ្រុងកន្ទុយនាគ ។

អ្នកសម្លឹងមើលប្រវត្តិសាស្រ្ត សម្លឹងមើលភូមិសាស្រ្តរបស់អ្នកអោយច្បាស់​ថាប្រទេសមួយនេះត្រូវការកម្លាំងនៃការចូលរួមរបស់អ្នកខ្លាំងណាស់។ ប្រជាជនក្នុងប្រទេសជិតខាងយើងសុទ្ធតែច្រើនជាងយើងហើយគេសុទ្ធតែមានបំណងមិនល្អមកលើយើងទៀត បើយើងមិនចូលរួមកសាងប្រទេសមួយនេះទេបងប្អូនសាកគិតមើលចុះតើប្រទេសមួយនេះថ្ងៃក្រោយទៅជាយ៉ាងណា?​​ប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថាមានគណនីហ្វេសប៊ុក ជាច្រើនបានស៊ែរ និងមានចង្ងល់ថា តើផែនទីប្រទេសកម្ពុជាបាត់មួយដុំទៅណា? ជាបញ្ហាបច្ចេកទេសឬយ៉ាងណា?​ ដូចនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សុំស្នើរដល់ថ្នាក់លើដែរពាក់ពន្ធ័មេត្តាជួយបកស្រាយបំភ្លឺឲ្យបានច្បាស់ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រលំ៕