(មានវីដេអូ) ពិតជាស្រស់ស្អាត់ណាស់ប្រទីតខ្មែរក្រោម ដែលយើងមិនធ្លាប់ឃើញពីមុន

537

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ បានពាំនាំយកនូវភាពសប្បាយរីករាយជូនដល់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែងឆ្នាំនេះដែរ ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បានរៀបចំឡើងនៅស្ទើរគ្រប់ខេត្ត និងរាជធានី ដោយមានមនុស្សម្នារចូលរួមទស្សនាយ៉ាងច្រើនកុះករ។ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺ នៅខេត្តឃ្លាំង ឯទឹកដីកម្ពុជាក្រោម ឯណោះវិញ ក៏មានរៀបចំពិធីបុណ្យអុំទូកផងដែរ និងលើសពីនេះទៅទៀតគឺមានការប្រឡងប្រទីបស្អាតជាងគេ ដែលយើងមិនធ្លាប់បានឃើញពីមុនថែមទៀតផង។

ការប្រឡងប្រកួតរកប្រទីបស្អាតជាងគេនោះ គេសង្កេតឃើញថាការរចនាប្រទីប គឺគេធ្វើចេញជារូបរាងនៃព្រះវិហារបែបខ្មែរ នៃវត្តនិមួយៗដែលមើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវិដេអូខាងក្រោមនេះ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ Khmernote