ស៊ែរតៗគ្នាផង!!​ មកលេងបុណ្យអុំទូកប្រយត្ន័អស់លុយដោយមិនដឹងខ្លួន ដោយសារមូលហេតុនេះ!

ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តប្រកបដោយស្នាមញញឹម​រីករាយ បងប្អូនកងកម្លាំងសមត្ថកិច្ច​ គឺកំពុងតែឈរជេីងការពារ សុខសុវត្ថិភាព​ សណ្ដាប់ធ្នាប់​ យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។

ទន្ទឹមនឹងការរៀបចំកម្មវិធីកម្សាន្ត ក៏ដូចជារក្សាសុខសុវត្ថិភាពហើយនោះ រាជរដ្ឋាភិបាលក៏បានរៀបចំធុងសំរាមយ៉ាងច្រើនផងដែរ ដើម្បីរក្សាអនាម័យ និងសោភ័ណភាពទីក្រុងផងដែរ។ បើក្រឡេងមកមើលនៅត្រើយខាងកើតវិញ គឺមានការដាក់ស្លាកធំៗព្រមានដល់អ្នកដែលបោះចោលសម្រាមផ្តេសផ្តាស នឹងត្រូវចាប់ផាកពិន័យចំនួន ៤០ម៉ឺនរៀលតែម្តង ដែលការផាកពិន័យនេះក្នុងគោលបំណងចង់ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកសំអាតអនាម័យ និងបោះសម្រាមចោលឲ្យបានត្រឹមត្រូវ៕

 

 

 

 

 

 

 

 

 

ប្រភព khmernote