ក្តៅៗ!! លោកវិល្លាមបានធ្វើការបកស្រាយអំពីផែនទីប្រទេសកម្ពុជាដែលបាត់តំបន់កន្ទុយនាគ តើពិតឬយ៉ាងណា?

1478

បន្ទាប់ពីមានការផ្ទុះនៅរឿងរ៉ាវផែនទីប្រទេសកម្ពុជាដែលមានភាពមិនប្រក្រតីនោះពេលនេះលោក William Guang បានចេញមុខធ្វើការបកស្រាយហើយដោយសរសេររៀបរាប់ដូចខាងក្រោមថា :

សូមឈប់ផ្សាយបំពុលទៅ ក្រុមអ្នកចេញមកបំពុលនេះខ្ញុំដឹងថាមានប្រភពមកពីណា ខ្ញុំមិនបញ្ចេញទេ តែខ្ញុំបកស្រាយជូន ៤ ទិដ្ឋភាព ដេីម្បីកុំអោយយល់ច្រឡំ

ទិដ្ឋភាពច្បាប់ ៖ ផែនទីផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាបានតម្កល់នៅអង្គការសហប្រជាជាតិ , ដូចនេះការយកផែនទីដែលគូសដោយឯកតោភាគីណាមួយមកផ្សព្វផ្សាយថាកម្ពុជាបាត់តំបន់កន្ទុយនាគនេះវាផ្ទុយពីការពិត ហេីយទង្វេីនេះគឺប្រឈមនឹងច្បាប់

ទិដ្ឋភាពសង្គម ៖ ការបំផុសបំផុលបែបនេះវានាំអោយមានការយល់ខ្វែងគំនិតគ្នា និងការយល់ច្រឡំ នាំអោយមហាជនច្របូកច្របល់
ហេីយអាចនាំអោយមានបាតុភាពក្នុងសង្គម

ទិដ្ឋភាពនយោបាយ ៖ វាជារឿងមួយដែលមិនគួរទាល់តែសោះ ខណៈដែលយេីងទៅយកផែនទីគេគូស មកផ្សាយធ្វេីដូចជាផែនទីផ្លូវការហេីយប្រកាសទទួលស្គាល់ថាប្រទេសខ្លួនបាត់ដី ។ ត្រឹមរូបផែនទីយេីងអាចយកប៊ិក គូសថាពិភពលោកជារបស់យេីងក៏បាន សំខាន់ស្ថាប័នណាទទួលស្គាល់ តម្កល់នៅអង្គកាសហប្រជាជាតិបានឬអត់ ។

ទិដ្ឋភាពវិទ្យាសាស្ត្រ ៖ ប្រសិនជាបាត់តំបន់កន្ទុយនាគមួយចំនិតនោះមែន ពលរដ្ឋដែលរស់នៅខេត្តរតនៈគីរីទេដែលត្រូវជ្រួលច្របល់ ព្រោះត្រូវវៀតណាមបណ្ដេញចេញពីផ្ទះ ! ព្រោះតំបន់កន្ទុយនាគគឺ នៅខេត្តរតនៈគីរី ។ ដូចនេះមុនផ្សាយបំផុសមេត្តាអញ្ជេីញទៅសិនទៅ ហេីយចុច GPS នៅទីនោះមេីលចុះ ។ ព្រោះបាត់តំបន់កន្ទុយនាគ ស្មេីអោយបាត់១ខេត្តរតនៈគីរី ។

គេដឹងថាពលរដ្ឋយេីងចំនេះដឹងតិច ឆាប់ជឿ ឆាប់ជោ ឆាប់ផ្សាយបន្ត ដោយមិនដឹងអ្វីជាអ្វី រហូតអ្នកខ្លះផ្សាយថាទំហំ ១៨១០៣៥ គីឡូមែត្រក្រឡា គឺបូកទាំងទំហំដែនទឹក ។ ការផ្សាយនេះអត់ចំណេញសោះ ខណៈដែល ទំហំ ១៨១០៣៥ គីឡូមែត្រក្រឡា គឺមិនទាន់បញ្ជូលជាមួយដែនទឹកនៅឡេីយទេ ។

សូមអ្នកផ្សព្វផ្សាយបំពុលការពិត មេត្តាបញ្ឈប់ ការបំផុសបំផុលអោយសង្គមជ្រួលច្របល់គេមិនហៅថាស្នេហាជាតិទេ គេហៅថាល្មេីសច្បាប់ ។

ប្រជាធិបតេយ្យជាការបញ្ចេញមតិដេីម្បីស្ថាបនាជាតិ តែមិនមែនជាការផ្សព្វផ្សាយបំផុតបំផុលនាំអោយមានភាពអាណាធិបតេយ្យនោះទេ

សូមទទួលការគោរពរាប់អានអំពីខ្ញុំ សូមជ្រាបជាព័ត៌មាន ។