ថ្មីចេស!! ទៅលេងបុណ្យអុំទូក ប្រសិនជាក្លាយបាត់ ឬវង្វេង កូនក្មួយតូចៗសូមធ្វើតាមវិធីនេះ

2172

ខ្មែរយើងតែងប្រារព្ធពិធីបុណ្យអ៊ុំទូកជាយូរលង់ណាស់មកហើយ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សំរាកលំហែកាយនឹងនាំគ្នាដើរលំហែតាមតំបន់រមណីយដ្ឋាននានា ជាពិសេសនោះគឺទីក្រុងភ្នំពេញផ្ទាល់តែម្តង។ បងប្អូនប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទាំងគ្រួសារទាំងចាស់ទាំងក្មេងមកលេងបុណ្យអ៊ុំនៅមុខវាំងយ៉ាងច្រើនស្អេកស្កះតែម្តង ដោយសារមូលហេតុនេះហើយទើបអាចបង្កជាករណីវង្វេងបាត់គ្នាផងក៏មាន។ បងប្រុសម្នាក់បានបង្ហោះរូបភាពពីរសន្លឹករបស់កូនគាត់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក ដែលបង្ហាញអំពីគំរូប្រសិនណាជាមានករណីបាត់ ឬវង្វេងគ្នាគួរតែសរសេរឈ្មោះ ឬលេខទូរស័ព្ទនៅលើខ្លួនកូនដូច្នេះនាំអោយមានភាពងាយស្រួល និងអាចរកគ្នាឃើញវិញផងដែរ។
ដូច្នេះសូមបងប្អូនមេត្តាចែករំលែកវិធីសាស្រ្តដ៏ល្អនេះផង សូមអរគុណ!