មុននេះបន្តិច យោងតាមគណនីហ្វេសបុកឈ្មោះ San To បានបង្ហោះឲ្យដឹងពីតម្លៃផ្ញើម៉ូតូ នៅម្តុំវិមានឯករាជ្យ ដែលមានតម្លៃរហូតទៅ ១ម៉ឺនរៀល ហួសរយៈពេលមួយថ្ងៃទុកជាអាសារបង់។ គាត់បានសម្តែងការហួសចិត្ត និងរៀបរាប់នៅលើហ្វេសបុកថា៖ “ប្រញាប់កើបលុយធ្វើសេដ្ថីមែនបងផ្ញើម៉ូតូមួយ 10000៛ ម្ដុំវិមានឯករាជ ហួសចិត្ត”។ តើប្រិយមិត្តដែលទៅដើរលេងនៅម្តុំវិមានឯករាជ្យឬជិតមាត់ទន្លេតម្លៃផ្ញើម៉ូតូប៉ុន្មានដែរ? ចំពោះតម្លៃ ១ម៉ឺននេះបងប្អូនយល់យ៉ាងណាដែរ?
រូបថត៖San To និងសាលារាជធានីភ្នំពេញ
ប្រភព khmernote