ជួយស៊ែរឲ្យបងប្អូនបានដឹងផង!! សំណួរ-ចម្លើយ ទាក់ទងនឹងតួលេខផ្ទៃដីប្រ​ទេ​សកម្ពុជា ដែលកំពុងផ្ទុះកក្រើ

9670

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្ងៃសមាជិកឧត្តមក្រុមប្រឹ​ក្សា​ពិគ្រោះ និងផ្ដល់យោបល់ចូលរួមប្រជុំជាមួ​យ​ លោក វ៉ា គឹមហុង ថ្នាក់ដឹកនាំប្រតិភូរបស់អាជ្ញាធ​រ​ជាតិ​ទទួ​លបន្ទុក​កិច្ចការ​ព្រំ​ដែន ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ និងផ្ដល់យោបល់ ​អំពីបរិបទនៃការកំណត់ព្រំដែនគោក​រ​វាងក​ម្ពុជា​និង​វៀតណាម ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សពិ​គ្រោះ​ និងផ្ដល់យោបល់ ​នៅ​ទីស្ដី​ការនា​យករ​ដ្ឋមន្ត្រី វិមានសន្តិភាព។​

បើតាមសមាជិកឧត្តមក្រុមប្រឹ​ក្សា​ពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសួរសំណួរចំនួន៣ សំ​ណួរ ទាក់ទងនឹងផ្ទៃដី​ប្រ​ទេសកម្ពុជា ខណៈដែលកំពុងតែមានការលើកឡើ​ង​ពីនេះ ​ពីនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុ​ក​។ ចំណែកលោកពេជ្រ ស្រស់ សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលបានសួរទៅលោក វ៉ា គីមហុង ក្នុងកិច្ច​ប្រជុំ​សួរដេញដោលរឿងព្រំដែន ចំនួន៨សំណួរផងដែរ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកជាសំណួរសួរថា៖
សំណួរទី១ ៖ យើងខ្ញុំសុំ​បង្ហា​ញតួលេ​ខច្បាស់លាស់ចំពោះទំហំផ្ទៃក្រឡាដីរបសប្រ​ទេ​សក​ម្ពុជា ព្រោះពលរដ្ឋដឹងថា ​ផ្ទៃដីសរុបគឺ ១៨១ ០៣៥ គីឡូមែត្រក្រឡា ។ ចម្លើយ ៖លោក វ៉ា គឹមហុង បានឆ្លើយថា គឺប្រទេសកម្ពុជាមានផ្ទៃដីសរុប​ ​១៨១ ០៣៥ គីឡូមែត្រក្រឡា ដោយមិ​នបូ​កបញ្ចូ​លនិង​ដែនស​មុទ្រនោះ​ទេ ។ រាល់ទិន្នន័យផ្សេងទៀត​គឺ​មិនយ​កជាកា​រ ។

សំណួរទី២ ៖ បើកំណត់យកផ្ទៃដីសរុ​ប​ ១៨១ ០៣៥ គីឡូមែត្រក្រឡាជាផ្ទៃដីសរុបរ​ប​ស់ប្រទេ​សក​ម្ពុជា ​! តើយកមូ​លដ្ឋាន​អ្វីកំណ​ត់​បើព្រំដែន​មិនទា​ន់ឯក​ភាព​គ្នាផង ចុះប្រសិនពេលឯកភាពបោះ​ប​ង្គោលព្រំ​ដែន​រួច ពេលវាស់បែរជាបាត់​ដី​ក្រោម ​ផ្ទៃដី​សរុប ១៨១០៣៥ គីឡូមែត្រ ក្រឡា តើនរណា​ទទួ​លខុស​ត្រូវ​។ ចម្លើយ ៖ លោក វ៉ា ​គឹមហុង បានឆ្លើយថា ផ្ទៃសរុប ១៨១០៣៥ នេះគឺសម្ដេចតេជោបានឯក​ភា​ពឲ្យប្រើ ហើយប្រសិនជាវាស់ជាក់​ស្ដែ​ងទៅបា​នប៉ុ​ន្មាន “ចាំគិតតាមក្រោយទៀត”។

សំណួរទី៣ ៖ តើរាជរដ្ឋាភិបាលមានគ​ម្រោ​ងអភិ​វឌ្ឍ​ន៍និ​ងរៀប​ចំរប​ងព្រំដែ​នដែរ​ឬទេ​? ចម្លើយ ៖ គម្រោងអភិវឌ្ឍន៍គឺរដ្ឋាភិ​បា​លគ្រោ​ងធ្វើផ្លូវ​ទាំងអ​ស់តាមប​ណ្ដោយព្រំ​ដែន​។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងបញ្ហាកោះត្រល់​លោក វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំប​ង្ហា​ញជា​សញ្ញាថា​ “បើយោងតាមច្បាប់សមុទ្រ​យើងអាច​ប្ដឹ​ងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោ​យ​ណាមួ​យដែល​ចង់​ប្ដឹងសើរើ តែរឿ​ងឈ្នះចា​ញ់ជារឿ​ងផ្សេ​ងទៀត”។

ជាចុងក្រោយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សូមបងប្អូនពលរដ្ឋជៀសវាង​ឲ្យ​បាននូ​វកា​រញុះញ​ង់នានា ផ្ទៃដីកម្ពុជា គឺ ទំហំ ១៨១០៣៥ គី​ឡូមែត្រ​ក្រឡា​ ដោយមិនទាន់បូកបញ្ចូលទំហំ​ដែ​នសមុ​ទ្រទេ ។ ព័ត៌មានក្រៅពីនេះជាពា​ក្យច​ចាម​អារ៉ា​។

ចំណែកលោកពេជ្រ ស្រស់ ក៏បានចោទជាសំណួរទៅលោកវ៉ា គឹមហុង ក្នុងកិច្ចប្រ​ជុំរវា​ងប្រតិភូគណបក្សយុវជនក​ម្ពុជា ជាមួយនឹងអាជ្ញាធរជាតិទទួ​ល​បន្ទុក​កិច្ច​ការព្រំដែន​ នៅក្នុងឧ​ត្តមក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់។

​សំណួ​ររបស់លោកពេជ្រ ស្រស់ គឺ នៅក្នុងកិច្ចប្រជុំផ្តល់បទបង្ហាញពិគ្រោះស្វែង​យ​ល់អំពី​បញ្ហា ព្រំដែននៃប្រទេសកម្ពុជា​ ​ជាមួយ​
ប្រទេសជិតខា​ង​ ក្នុង​ក្របខ័ណ្ឌឧ​ត្តមប្រឹ​ក្សាពិគ្រោះ​ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ប្រធានប្រតិ​ភូគណ​បក្សយុ​វជន​កម្ពុជា មានសំណួរចំ​នួ​ន ៨ ផងដែរ សួរ​ទៅកាន់អាជ្ញាធរជាតិទទួ​ល​បន្ទុក​កិច្ចការ​ព្រំដែន​ដូច​ខាងក្រោ​ម៖
១.តើការវាស់វែងព្រំដែន​ក​ម្ពុជា ជាមួយប្រទេសជិតខាង ​តើយើង​យកផែ​នទីដែ​លតម្ក​ល់​នៅអង្គ​ការសហ​ប្រជា​ជាតិ ឬយ៉ាងណា?
២.តើការយកសន្ធិ​ស​ញ្ញាបំពេ​ញបន្ថែ​ម​ឆ្នាំ២០០៥ មកអនុវត្តន៍លើកិច្ចការ​ព្រំ​ដែន​នេះ តើប្រទេ​សកម្ពុ​ជា អាចបាត់បង់ដី​ដែ​រឬ​ទេ?
៣​.ចំពោះការផ្លាស់ប្ដូរដីគ្នារវាងក​ម្ពុ​ជា និងវៀតណាម តើអាជ្ញាធរជាតិទទួលប​ន្ទុ​កកិច្ច​ការ​ព្រំដែន អាចធានាបានទេ​ ថាកម្ពុ​ជាមិ​នបាត់​ដី?
៤.ក្រោយពីការបោះបង្គោល​ព្រំ​ដែនរួ​ច តើប្រទេសកម្ពុ​ជា​ និងប្រទេសជិតខាងពាក់​ព័​ន្ធនឹ​ងធ្វើកំណត់​ត្រា ស្នើដល់​អង្គកា​រសហ​ប្រជាជា​តិ ដើម្បីតម្កល់ទុកជាឯកសារ​ដែ​រឬ​ទេ?
៥.តើអាចរក្សាទុកបង្គោលចាស់បាន​ដែ​រឬ​ទេ? ហើយយើងបោះបង្គោលថ្មីនៅក្បែ​រ​នោះដើម្បី​រក្សា​សំណើចា​ស់ទុក​ជាប្រវ​ត្តិសាស្ត្រ​កម្ពុជា​ បានទេ?
៦.តើប្រទេសដែលពាក់ព័ន្ធជាមួយ​ប្រ​ទេស​កម្ពុជា លើការ​បោះប​ង្គោលកំណ​ត់ព្រំដែ​ន យកផែន​ទីប្រភេ​ទមួ​យណា មកប្រើ​ប្រាស់​ ហើយសន្ធិសញ្ញាបន្ថែមនៅ​ឆ្នាំ​ ២០០៥ តើប្រើប្រាស់តែជា​មួ​យប្រទេ​សវៀ​តណាមឬយ៉ា​ង​ណា? បើប្រើប្រាស់តែមួយប្រទេ​ស​នឹង​ មូលហេតុ​អ្វី ?
៧.តើយើងត្រូវធ្វើការចរចាដូច​ម្តេចចំ​ពោះការ​បោះប​ង្គោល ដែលនៅសេសសល់១៦%​ និងមានកា​រវិ​វត្តន៍​ដូចម្តេ​ច?
៨.តើជំហរ​បស់​ភាគីកម្ពុជាជុំវិ​ញ តំបន់ដាក់ដាំ-​ដាក់ហូត​ ដូចម្តេចដែរ ​ស្របពេ​លសម្តេ​ចតេជោ​ ពង្រឹង​ជំហយក​ផែនទី​បារាំង​ជាគោលកា​រណ៍​?

បើតាមចម្លើយជាការ​បកស្រា​យរ​បស់​អាជ្ញាធរជាតិទទួ​លបន្ទុ​កកិច្ច​ការព្រំ​ដែន ចំពោះសំណួរទាំង​៨ របស់លោក ពេជ្រ ស្រស់ ដូចខាងក្រោម​៖
១.ការវាស់វែងនិងកំណត់ព្រំដែ​ន​កម្ពុជា ជាមួយប្រទេសជិតខា​ង គឺយើងយកផែនទីដែលបា​ន​មកពី​ការ​ផ្ទៀងផ្ទាត់​គ្នា នៃផែនទីឧបសម្ព័​ន្ធ​រវាង៤ ប្រទេស គឺកម្ពុជា-ឡាវ កម្ពុជា-វៀតណាម កម្ពុជា-ថៃនិងក​ម្ពុជា-ចិន ដែលដូចគ្នាជាមួយផែ​ន​ទី ដែល​បាន​តម្កល់​នៅអង្គកា​រស​ហប្រជាជាតិ​។
២.ការយកសន្ធិសញ្ញាបំពេញបន្ថែ​ម​ឆ្នាំ២០០៥ មកអនុវត្តន៍លើកិច្ចការ​ព្រំ​ដែន​នេះ គឺប្រទេសកម្ពុជា មិនបាន​បា​ត់ប​ង់​ដីនោះ​ទេ គឺ​មានតែ​បាន​ផលចំណេញមក​វិញ ដូចជាការកំណត់ព្រំដែនរ​វាងប្រទេ​សទាំង​ពីរ តាមខ្សែទឹក​ជ្រៅ គឺពា​ក់កណ្តា​លម្នា​ក់ នៃច្បាប់អន្ត​រ​ជាតិ ដែលប្រជាពល​រ​ដ្ឋខ្មែរ​អាច​ប្រើប្រាស់ទឹ​កបា​នដោយ​មិនចាំ​បាច់ទិ​ញទឹក​ពីមុន ដែលកម្ពុជាប្រើប្រាស់សន្ធិសញ្ញាបំពេ​ញ​បន្ថែ​មឆ្នាំ​១៩៨៥កន្លងមក។
៣.ចំពោះការផ្លាស់ប្ដូរដីគ្នារវាងក​ម្ពុ​ជា និងវៀតណាម អាជ្ញាធរជាតិទទួលបន្ទុ​ក​កិច្ច​ការព្រំ​ដែន​អាចធា​នាបា​ន ថាកម្ពុជាមិនបា​ន​បាត់​ដីនោះទេ​ ពោលគឺកម្ពុជាបានធ្វើការដោះដូ​រ​តំប​ន់ចំនួ​ន៣​៤ តំបន់ជាមួ​យវៀត​ណាមដោ​យសន្តិ​វិធី និងព្រមព្រៀងគ្នាទាំង​ស្រុ​ង។


៨.ក្រោយពីការបោះបង្គោលព្រំដែ​ន​រួច ប្រទេសកម្ពុជា និងប្រទេសជិតខាងពា​ក់​ព័ន្ធន​ងធ្វើ​កំណត់​ត្រាអំ​ពីការ​ឯកភា​ពគ្នា ក្នុងការ​បោះបង្គោ​លព្រំដែ​ន ស្នើដល់អង្គការសហប្រ​ជា​ជាតិ​ ដើម្បីត​ម្កល់​ទុ​កជាឯ​កសារ ដោយស្របតាមមាត្រាទី១​០​២ នៃរដ្ឋធម្មនុញ្ញ របស់អង្គការសហ​ប្រ​ជាជាតិ​។
៥.យើងអាចរក្សាទុកបង្គោលចា​ស់​ៗបា​នតែមិ​នបា​ន១០០% នោះទេដោយបង្គោល​ខ្លះ​បាន​បាត់​ហើយយើងបោះបង្គោលថ្មី​ នៅក្បែ​រនោះ ដើម្បីរក្សាសំណើចាស់​ទុ​កជាប្រ​វត្តិសា​ស្ត្រកម្ពុ​ជាបា​ន។
៦.ចំពោះការបោះបង្គោល​កំ​ណត់​ព្រំដែន​កម្ពុជា ជាមួយ ប្រទេសជិតខាងដែល​ពា​ក់ព័​ន្ធទាំង​នោះយ​កផែន​ទី យកមក​ប្រើ​ប្រាស់នោះ​ គឺមានការព្រមព្រៀ​ង​គ្នាទាំង​សង​ខាង និងបានបោះពុម្ពផែ​ន​ទីនៅប្រ​ទេសបា​រាំង​ដូចគ្នា ចំពោះឡាវ ហើយការយកផែ​ន​ទីម​កប្រើប្រា​ស់ ជាមួយវៀ​ត​ណាម គឺកម្ពុ​ជាបាន​យក​ផែនទី​ឧបស​ម្ព័ន្ធនៃស​ន្ធិស​ញ្ញាបំពេញ​បន្ថែមឆ្នាំ​២០០៥ និងបោះពុម្ពផែ​​នទី នៅប្រទេសបារាំងដូ​ច​គ្នា ​ដោយផ្ទៀ​ងផ្ទាត់​ជាមួយគ្នា​ផ​ងដែរ ហើយយើងយក​ផែ​នទី នោះមកប្រើប្រាស់គឺមិនបាន​បា​ត់ដី​នោះទេ​។
៧. ចំពោះការបោះបង្គោល​ព្រំ​ដែនរ​វាង​កម្ពុជា និងវៀតណាម ដែលនៅសេសសល់១​៦​%ទៀត​ គឺប្រ​ទេសយើ​ងទាំង​ពីរ មិន​ទាន់ឯក​ភាពគ្នា​នោះទេ ដោយតំបន់នោះភាគច្រើនសុ​ទ្ធ​តែប្រជា​ជន​វៀតណាម​និងកំពុ​ងចរចាគ្នា ឲ្យមានការឯកភាពគ្នាលើគោ​ល​ការ​ណ៍អន្ត​រជាតិផ​ងដែរ។
៨.ចំពោះជំហរបស់​ភាគី​កម្ពុជា​ជុំវិញ តំបន់ដាក់ដាំ-​ដាក់ហ្វត គឺដីនៅតំបន់នោះពី​មុ​នជា​តំបន់​កូសាំ​​ងស៊ីន គ្រប់គ្រង ហើយក្នុង​ចំណោម៣ចំណុច នៃគោលកា​រ​ណ៍ គឺវៀតណាមមានពីរ​ចំ​ណុច​ គឺ(១)ប្រជាជន​វៀតណា​ម បានកាន់កាប់លើដីជាក់​ស្តែ​ងផ្ទា​ល់ (២)វៀតណាមមាន​ផែ​នទី​ រីឯកម្ពុជាមា​ន​មួយចំណុច គឺមាន​ច្បាប់​។ ដូច្នេះ​ ចំពោះបញ្ហានេះអាជ្ញាធរ​ជា​តិទ​ទួលប​ន្ទុក​កិច្ចការ​ព្រំដែន​ទុក​ឲ្យ សម្តេចតេជោ ​ជាអ្នក​សម្រេច​ និងប​ន្តនីតិវិធីបន្តទៀត​៕