(មានវីដេអូ) ចាក់ដោតណាស់!! “ហេតុអីម្ចាស់ខ្ញុំមិនខ្វល់ មិនខ្លាចការចាកចេញរបស់ខ្ញុំ”

189

តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ ចរណៃ បានបង្ហាញពីស្នាដៃជាច្រើន ក្នុងបណ្តាញសង្គម មិនថារឿងជួយជនទីទាល់ក្រ និងបញ្ហាដែលទាក់ទងនិងសង្គមខ្មែរ ពិសេសគឺរឿង ល្ខោនខោលខ្មែរ ។ កាលពីថ្ងៃម្សិលមិញនេះ កញ្ញា ក៏បានបង្ហោះរូបភាពមួយសន្លឹក ដោយភ្ជាប់ជាមួយនឹងសិល្បៈល្ខោនខោលខ្មែរ។ នៅក្នុងរូបភាពមួយផ្ទាំងនោះ បានក៏សរសេរអក្សរថា “ហេតុអីម្ចាស់ខ្ញុំមិនខ្វល់ មិនខ្លាចការចាកចេញរបស់ខ្ញុំ”។ ពាក្យមួយឃ្លានេះពិតជាធ្វើឲ្យអ្នកដែលស្រលាញ់សិល្បៈ និងពុកម៉ែបងប្អូន ស្ទើរស្រក់ទឹកភ្នែកទៅហើយ។

កាលពីប៉ុន្មានថ្ងៃមុនកញ្ញា បានបង្ហោះសារថា “សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង????? ចំណាយពេលអានបន្តិចទៅ​ ????សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ ??បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម..កូនខ្មែរគ្រប់រូបគួរតែ​មានកាចូលរួមឈឺឆ្អាលរឿង​ ថែរក្សា​ ការពារ​ លេីកស្ទួយ​ នឹង​ កែច្នៃ​ វប្បធម៌ខ្មែរ​ទាំងអស់គ្នា.. មិនមែនជារបស់ខ្ញុំតែម្នាក់​ ហេីយក៏មិនមែនជារបស់ក្រុមណាដាច់មុខដែរ​ តែជារបស់ខ្មែរមួយ(នគរ)..ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហេីយ? ថៃជាប្រទេសដែលមិនមាន​ អរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រង​ កែច្នៃ​ មិនយូរ​គេនឹងក្លាយជាម្ចាស់យេីងច្បាស់ក្លាយជាអ្នកចំម្លងពីគេទៅវិញ..?។

បងប្អូនដឹងទេ? ក្រុមការងារ​ ទិវាបេតិកភណ្ឌ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បី ព្រឹត្តិការណ៍ការសម្តែងល្ខោនខោល នាឆ្នាំ២០២០​ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បិត្តិវប្បធម៌ជាតិខ្មែរយើង ..តែ! ក្រុនកាងានៅខ្វះថវិកាសម្រាប់ឈុតតួរ​ មេទ័ព​ស្វា10ឈុតទៀត​ ដូចនេះក្រុមការងារបានឌឺសាញអាវយឺត​ដែលមាននៅក្នុងរូបនេះ​ លក់​ ដេីម្បីទ្រងទ្រង់​ អាវមួយតំលៃតែ​ 10000រៀលទេ.. ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីររបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ !។

នាងខ្ញុំ​ ពេជ្រ​ចរណៃ​ លេីកទឹកចិត្តអោយ​បងប្អូនទាំងអស់គ្នាចូលរួមទិញអាវនេះម្នាក់មួយ​ ដូចបានចូលរួមផ្សព្វផ្សាយនឹងលេីកស្ទួយល្ខោនខោលខ្មែរ????តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង !

ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធាន​បទ « ល្ខោនខោល​មរតក​ជាតិខ្មែរ»

ក្នុង​គោលបំណង ៖

– ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ

– អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ

– អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ

– អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ

ចូល​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​ដោយ​អង្គការ UNESCO ។

ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ !

សូម​អរគុណ​សម្រាប់​ការ​គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ !

៙ គណនី​ធនាគារ ៖

– ABA so Chanmolida 000616475 ($)

– ABA Soun Sovathna 000616468(៛)

– គណនី wing ($) Sran Vanna 02702535

– គណនី wing (៛) Sran Vanna 02702534

– គណនី​អេស៊ីលីដា​ទាន់ចិត្ត

+855(0)10247341

115972390 (៛)

115972408 ($)

– គណនី ASIA WEI LUY ($)(៛) 010247341

– គណនី Pi Pay ($)(៛) +855(0)69 481 649

៙ ទំនាក់ទំនង​តាម​លេខទូរស័ព្ទ ៖

Tel: 010247341

017 94 62 40

096 20 30 240

៙ អាច​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ ៖

– ផ្ទះ​កាហ្វេ​វប្បធម៌ ខណ្ឌឫស្សីកែវ

– ផ្ទះ​កាហ្វេ​វប្បធម៌ សៀមរាប ជិត​វត្ត​ព្រះឥន្រ្ទកោសីយ៍

– ផ្សារ​ផលិតផល​កម្ពុជា សៀមរាប

– ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា

– មរតក​មីនីម៉ាត និង​កាហ្វេ ជិត​ផ្សារ​អង្គតាសោម

– ផ្សារ​ខ្មែរ នៅបុរីពិភពថ្មីចំការដូង2

ព័ត៌មានលម្អិតសូមចូលទៅកាន់

ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០”។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មានវិដេអូ៖

 

ប្រភព៖ ពេជ្រ ចរណៃ