(មានវីដេអូ) គ្រូពេទ្យរដ្ឋម្នាក់សំដីឈ្លើយហៅ មនុស្សស្រីសុទ្ធតែមីនេះ ហើយថែមទាំងច្របាច់ករអ្នកជម្ងឺទៀត ​សូមបងប្អូនជួយស៊ែរផង!!​

1170

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្រជាពលរដ្ឋម្នាក់ ដែលគាត់មានឈ្មោះថា លីតុង​អាន បានបង្ហោះឃ្លីបវីដេអូមួយកាល​ពីព្រឹកមិញ​នេះ បង្កអោយមានការស៊ែរចែករំលែកតៗគ្នារហូតទៅដល់ រាប់​ពាន់នាក់ឯណោះ ដែលម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ពី មន្ទីរពេទ្យមួយកន្លែង បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះ មកកាន់គាត់។

ជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពវីដេអូឃ្លីប បូករួមជាមួយការរៀបរាប់ហេតុការណ៏នៅពេលនោះ គាត់បានប្រាប់ឱ្យដឹងថា៖​ «ពេទ្យបង្អែកខេត្តរតនះគិរី​ មានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត​ សូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។

ចំពោះ​ឃ្លីប​វីដេអូ​មួយ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បានសម្តែងនូវ​អារម្មណ៍​មិនពេញ​ចិត្ត​ជាខ្លាំង​ ចំពោះ​កាយវិកាមិនសមរម្យរបស់​លោក​គ្រូ​ពេទ្យ​ម្នាក់​នេះ​ ដែលមេីលទៅ​ហាក់បីដូចជា​មនុស្ស​មិនមានចំណេះដឹងនោះទេ​ ដែលបាន​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ ក៏ដូចជា​កាយវិកាបែបនេះ​មកកាន់​អ្នក​ជំងឺ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​ បានស្នេីរដល់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ឯកឧត្ដម​ ម៉ម​ ប៊ុន​ហេង​ មេត្តាពិនិត្យមន្ត្រីពេទ្យម្នាក់ហ្នឹងផង​ គួរធ្វើយ៉ាងណា បើប្រើហឹង្សាដាក់ប្រជាពលរដ្ឋបែបនេះ។ កុំ​ឲ្យ​ខាត​ពេល​យូរ​ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ឃ្លីប​វីដេអូ​មួយ​នេះ​ដូច​តទៅ​ ។