(មានវីដេអូ) បុរសមុខមាំជិះបញ្ច្រាស់ និងជ្រែគេជិតដួលហើយ នៅចង់មកវាយគេទៀត!

16847

នៅក្នុងប្រទេសកម្ពុជារបស់យើង ប្រិយមិត្ដប្រាកដជាបានដឹងច្បាស់ និងបានឃើញជារឿយៗមកហើយ ចំពោះវីដេអូឃ្លឹប ដែលត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក អំពីសកម្មភាពអ្នកមានយានយន្ដមួយចំនួនបានបើកបរបញ្ច្រាស់ទិស ដែលបណ្ដាលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៏ជាខ្លាំង ហើយថែមទាំងអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៏ថែមទៀតផង។

ជាក់ស្ដែងដូចកាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វីដេអូឃ្លីបមួយ ថតដោយបុរសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Chhay Hong ស្ដីពីសកម្មភាព បុរសពីរនាក់ បើកបរម៉ូតូ ម៉ាក Honda អាសង់ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1DD-9374 ដោយ មិនមានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ម៉ូតូទៀតនោះ បានបង្ហាញអាកប្បកិរិយាមិនសមរម្យស្រែកឡូឡាបម្រុងនឹងវ៉ៃគេថែមទៀតផង។

ក្នុងនោះដែរ បុរសជាម្ចាស់គណនី ហ្វេសប៊ុកខាងលើនេះ ក៏បានសរសេរប្រាប់ឱ្យដឹងពីហេតុការណ៏នេះថា៖”ខ្ញុំមិនចង់ប្រកាន់ជាមួយមនុស្សចឹងទេ តែវាខ្លាំងពេក វាជិះមកជ្រែខ្ញុំជិតដួលហេីយ ហើយជិះបញ្ច្រាស់ទៀត ខ្ញុំថតវា វាថាខលហៅប៉ាវាមកទៀត ហេីយចង់វ៉ៃខ្ញុំទៀត មិត្តភក្តិវារត់ចោលវាបាត់ វាដូចជាមនុស្ស……..។ ជ្រេខ្ញុំចង់ឆក់មេីលទៅ តែឆក់អត់បាន”៕

គូសបញ្ជាក់ផងដែរថា ចំពោះករណីខាងលើ បើមើលទៅតាមការបញ្ជាក់របស់ម្ចាស់ហ្វេសប៊ុករូបនេះ គឺអាចមិនត្រឹមតែជាករណីជិះបញ្ច្រាស់ទិសនោះទេ តែវាអាចឈានទៅដល់ករណី ចង់ឆក់ថែមទៀតផង តែការឆក់នេះមើលទៅមិនបានសម្រេច ក៏បង្វែលទៅជារឿងមួយផ្សេងទៅ។ តើប្រិយមិត្ដ គិតយ៉ាងណាដែរ ចំពោះរឿងមួយនេះ?