ហ្វេសប៊ុក ៖ បងប្អូននៅលើបណ្តាញសង្គមច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងថាប្រទេសកម្ពុជាយើងបាត់ដីមួយចំនួនដោយមិនដឹងមូលហេតុហើយមហាជនទាំងអស់បានបង្ហាញពីក្តីមិនពេញចិត្តនិងថែមទាំងស្នើរឲ្យក្រសួងចេញមុខបកស្រាយចំពោះការបាត់ដីនេះថែមទៀតផង។
ជាមួយគ្នានេះដែរបន្ទាប់ពីបានកើតមានការភ្ញាក់ផ្អើលរឿងបាត់ដីនេះបានធ្វើឲ្យជាងសាក់រូបមួយចំនួនបានបង្ហោះសារប្រាប់ទៅកូនខ្មែរទាំងអស់ថា ពួកគេនិងសាក់រូបផែនទីប្រទេសកម្ពុជាជូនដោយមិនគិតប្រាក់ដែលចំនួនអ្នកសាក់មានកំណត់ទើបមានកូនខ្មែរជាច្រើនបាននាំគ្នាទៅសាក់និងជាហូរហែរនៅក្នុងនោះដែរមាននារីម្នាក់បានសាក់រូបផែនទីដែរតែនៅក្នុងការសាក់នោះមានកំហុសដោយត្រង់ចំណុចអក្សរ។
ដោយឡែកនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោកឯកឧត្តម ខៀវ កញ្ញារិទ្ធ បានលើកឡើងឲ្យដឹងថា ៖ គាត់សាក់ផ្ទៃដីស្រុកខ្មែរ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថាដីខ្មែរធំជាងនេះ តើត្រូវកាត់ដីអោយគេអោយសល់តែត្រឹមនេះ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី ?