រំភើបជំនួស!! សមត្ថកិច្ចម្នាក់ជួយលោកតា បណ្ដើរកង់ឡើងស្ពានគីហ្សូណាទទួលបានការកោតសរសើរជាខ្លាំង

43

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីសមត្ថកិច្ចម្នាក់ទទួលបានកោតសរសើរជាខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីសមត្ថកិច្ចរូបនោះបានជួយលោកតាម្នាក់ បណ្ដើរកង់របស់លោកតាដោយមានដើមឈើជាប្រភេទថ្នាំដាក់លើកង់ ឡើងលើស្ពានគីហ្សូណា ក្នុងខេត្តកំពពង់ចាម។

បើតាមប្រភពពីគណនីហ្វេសប៊ុកមួយមានឈ្មោះ Oun Nut mini Foto បានឲ្យដឹងថា លោកតាធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដឹកដើមថ្នាំ សម្រាប់ព្យាបាលជំងឺសរសៃឲ្យគេ លោកតា បានប្រាប់ថាលោកតាជិះកង់នេះគឺដោយសារតែរថយន្តមិនដាក់ទើបសម្រេចចិត្តជិះកង់ទាំងលំបាកបែបនេះ៕