ជួយស៊ែរបន្តផង! បុរសម្នាក់សុខចិត្តចៀរស្បែក កាត់ក្បាលចោលនិងភ្នាល់ជាមួយឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រសិនបើគណនាផ្ទៃដីប្រទេសកម្ពុជា ទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ…

4472

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបានបង្ហាញការភ្ជាក់ផ្អើល បន្ទាប់ពីបានដឹងថាផ្ទៃដីប្រទេសកម្ពុជាបានបាត់មួយចំនួនដោយមិនដឹងមូលហេតុ រហូតពួកគេស្នើរសុំឲ្យក្រសួងជួយបកស្រាយជុំវិញរឿងនេះផងដែរ។

គួរបញ្ជាក់ថា តាមការតាមការសិក្សាស្រាវជ្រាវរបស់ក្រសួង​ការបរទេស​អូស្រ្តាលី បានរកឃើញថា​ សព្វថ្ងៃផ្ទៃ​ដី​កម្ពុជា​នៅសល់តែ ១៧៦ ៥២០ គីឡូម៉ែត្រក្រឡា ខុសកាលពីមុនគឺ ​១៨១ ០៣៥ គីឡូម៉ែត្រ។

ព្រោះតែមូលហេតុនេះហើយ ទើបធ្វើឲ្យម្ចាស់ហាងសាក់មួយចំនួន បានបំផុសឲ្យកូនខ្មែរមកសាក់រូបផែនទី និងលេខផ្ទៃដីរបស់ប្រទេសកម្ពុជា ដោយមិនគិតថ្លៃផងដែរ ក្នុងនោះក៏មាននារីម្នាក់បានសាក់ដែរ ប៉ុន្តែខុសត្រង់ចំនុចអក្សរ។ស្រាប់តែពេលនេះ ក្រោយដឹងរឿងនេះហើយ លោកឯកឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះសាររៀបរាប់ថា:

“គាត់សាក់ផ្ទៃដីស្រុកខ្មែរ​ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថាដីខ្មែរធំជាងនេះ តើត្រូវកាត់ដីអោយគេអោយសល់តែត្រឹមនេះ​ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី​ ?”។ក្រោយឃើញការលើកឡើងរបស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ស្រាប់តែមានបុរសម្នាក់មានឈ្មោះថា “Theara Ning” បានបង្ហោះតបវិញយ៉ាងក្តៅថា លោកសុខចិត្ត ចៀរស្បែក ខ្លួនឯងចោល បើផ្ទៃដីខ្មែរ លើសពី ១៨១ ០៣៥គីឡូម៉ែតការ៉េ។ ជាក់ស្តែង លោក “Theara Ning” បានបញ្ជាក់លំអិតថា:

“ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប មិនត្រឹមតែហ៊ានចៀរស្បែកចេញនោះទេ!!! ខ្ញុំហ៊ានទាំងកាត់ក្បាលចោលទៀតផង បើគណនាទៅលើសពី១៨១ ០៣៥គីឡូម៉ែតការ៉េ . តែបើខ្វះវិញតើលោកហ៊ានធ្វើដូចខ្ញុំទេ? ហើយកាគណនានោះត្រូវ មានកាចូលរួមពីគ្រប់ភាគីទាំងអស់ .ជួយ Share ម្នាក់មួយអោយរដ្ឋមន្រ្តីម្នាក់នោះឃើញផង ៕ ឯកឧត្តម ខៀវ កាញ រិទ្ធ”៕