គាំទ្រអត់​ បេីបងប្អូនទាំងអស់គ្នា​បេីកយុទ្ធនាការ​ « ផ្ទះមួយអំពូលមួយ » ដើម្បីសុវត្ថិភាពភូមិឃុំ​?

47

សៀមរាប​៖ សព្វថ្ងៃនេះ​ ការតបណ្ដាញអគ្គីសនីបំភ្លឹផ្លូវ គឺមានការពេញនិយមមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមទីក្រុង និងតំបន់មួយចំនួនតែប៉ុណ្ណោះ​ រីឯតំបន់ខ្លះទៀតក៏ពុំទាន់បានដាក់ដែរ​ ។

តោះថ្ងៃនេះមកអានអំពីយុទ្ធនាការផ្ទះមួយអំពូលមួយ​ របស់​ លោក​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រីវិញម្ដង​ ។ គណនីរបស់លោកបានបង្ហោះថា​៖ « ​ #សាកគិតលេង

បន្ទាយស្រីមានប្រហែល១មុឺនខ្នងផ្ទះ។ ប្រសិនបើមានយុទ្ធនាការគៀងគរអោយផ្ទះនីមួយៗ មានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ហើយយើងធ្វើវាបានស្រុះគ្នា ព្រមគ្នា គ្រប់ផ្ទះ គ្រប់ភូមិ គ្រប់ឃុំ ទូទាំងស្រុក ប្រហែលជាសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបានកាត់បន្ថយដែរ។

តើយើងគួរធ្វើដូចម្តេចទើបអាចសំរេចបានគោលបំណងនេះ? អ្នកណាខ្លះពាក់ពន្ធ័និងគួរចូលរួម? មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? គួរដាក់ឈ្មោះអី? ? ? »។

យ៉ាងណាដែរប្រិយមិត្តបេីមានយុទ្ធនាការបែបនេះកេីតឡេីងនៅក្នុងភូមិ​ ឃុំ របស់​អ្នកទាំងអស់គ្នា​ តេីមានការគិតដូចម្ដេចដែរចំពោះយុទ្ធនាការដ៏ល្អមួយនេះ​ ហេីយចំណាយមិនច្រេីននោះទេត្រឹមតែអំពូលមួយដេីម្បីសុវត្ថិភាពទាំងអស់គ្នា​ ៕