អាចទេកាត់បន្ថយការពិសារកាហ្វេប្រេនមួយកែវ ចូលរួមទិញសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សដ៏កម្សត់កម្រ កំពុងតែត្រូវការជំនួយ!

114

យោងតាមផេកហ្វេសប៊ុករបស់ មូលនិធិក្ដីសង្យឹមវាសនាកុមារជាយដែន បានទំនាក់ទំនងឲ្យក្រុមការងារយើងខ្ញុំជួយផ្សព្វផ្សាយដើម្បីស្វែងរកជំនួយបន្ថែមក្នុងការជួយសាលាដ៏កម្សត់មួយដូចបានសរសេររៀបរាប់ខាងក្រោមថា :​

ជួបគ្នាឆាប់ៗនេះនៅថ្ងៃទី១០ខែឆ្នូឆ្នាំ២០១៩

តោះបងប្អូនទាំងគ្នា កាត់បន្ថយការពិសារកាហ្វេប្រេនមួយកែវ ចូលរួមទិញសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាវត្តព្រះពុទ្ធអង្គគង់បល្ល័ងផ្កាឈូក ស្ថិតនៅក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល សាលាមួយនេះមានសភាពដ៏កម្សត់កម្រ ជញ្ចាំងធ្លុះធ្លាយ សិស្សសរុបមានចំនួន៣៦០នាក់ គ្រូ ១០នាក់ សំបូរដោយកុមារមានជីវភាពក្រីក្រ ខ្វះខាតសម្ភារសិក្សា ?
សំណើររបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា កាបូប ស្បែកជើង និង ធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់
____សូមបងប្អូនជួយចូលរួមតាមសទ្ធាជ្រះថ្លា?
ព័ត៌មានលម្អិត​ទំនាក់ទំនង
#មូលនិធិក្ដីសង្ឃឹមវាសនាកុមារជាយដែន លេខ​ 092 780 998