នារីម្នាក់បានណែនាំបងប្អូនទៅលេងថៃ ចង់ជិះតុកៗអាចទាក់ទងគាត់បាន គាត់ជាមនុស្សល្អ ស្លូត គាត់ជាកូនខ្មែរដូចគ្នា គាត់នៅម្តុំ

461

បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​បានកំពុង​តែសប្បាយរីករាយ​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​ទៅក្រៅប្រទេស​ ខណៈដែល​ប្រទេស​ជាតិ​ទាំង​មូល​កំពុង​មាន​សុខ​សន្តិភាព​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ការងារ​ធ្វើ​ និងទទួលបាន​នូវ​ប្រាក់​បៀវត្សរ៍​សមរម្យ​ផងនោះ។

ទន្ទឹម​នឹង​នេះ​ដែរ​ បេី​យេីងក្រឡេកមកមេីកពី​តំបន់​ទេសចរណ៍​ក្រៅ​ប្រទេស​ដែលសំបូរ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅលេងកម្សាន្តច្រេីនជាងគេនោះគឺ​ប្រទេស​ថៃ​ ខណៈ​ដែល​ប្រទេស​មួយ​នេះ​នៅ​ជាប់​ភូមិ​ផង​របង​កម្ពុជា​ និងជាប្រទេស​ដែល​មាន​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ ហេីយ​អ្វី​ដែលពិសេសទៀតនោះ​ ចំពោះ​ការ​ចំណាយ​ថ្លៃចាយវាយក៏មាន​ភាព​សមរម្យ​អាច​ទទួល​យក​បាន​ផងដែរ​។

ដោយ​ឡែក​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ An Ny បាន​ចែករំលែក​នូវ​ព័ត៌មាន​មួយ​ទៅ​កាន់​មហាជន​ខ្មែរ​ដែលមាន​បំណងចង់​ទៅលេង​កម្សាន្ត​នៅ​ប្រទេស​ថៃ​ អាច​ទំនាក់ទំនង​ទៅកាន់​បងប្រុស​ម្នាក់​ដែលគាត់​ជាអ្នក​រត់តុកតុក​ តែគាត់​ជាកូនខ្មែរ​ និងមាន​អត្តចរិត​ស្មោះត្រង់​ អាច​អោយបងប្អូន​ជឿជាក់​ទុក​ចិត្ត​បាន​។

ក្នុង​នោះដែរ​ ម្ចាស់​គណនីនារី​រូប​ស្រស់​ខាងលើ​នេះ​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​ «បងប្អូនទៅលេងថៃ ចង់ជិះតុកៗ អាចទាក់ទងគាត់បាន គាត់ជាមនុស្សល្អ ស្លូត គាត់ជាកូនខ្មែរដូចគ្នា អាណិតគាត់ ! គាត់នៅម្តុំឆាយណាផោន ជួយសែរ អោយបងប្អូនបានស្គាល់គាត់ផង លេខទូរសព្វ័គាត់ 083-9129809»។